• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាននិងកិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន

​ចាប់ពីថ្ងៃ​ទី១៥ ដល់ថ្ងៃ១៦ ខែមិនា ឆ្នាំ​២០១៧ នៅទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលី​ពីន​បាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​មន្ត្រី​ជាន់​ខ្ពស់អាស៊ាន (ASEAN SOM) និងសន្និសីទ​ពិគ្រោះ​យោបល់​ រួមអាស៊ាន (JCM)។ អនុរដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Nguyen Quoc Dung ប្រ​ធាន SOM ASEAN វៀតណាម​ បានអញ្ជើញដឹកនាំគណៈ​ប្រតិភូ​វៀត​ណាម​ ចូលរួម​ក្នុង​បណ្តាសន្និសីទ។

 
សន្និសិទថ្នាក់មន្ត្រីជាន់ខ្ពស់ប្រារព្ធនៅទីក្រុងម៉ានីលប្រទេសហ្វីលីពិន​ (រូបថតៈbaoquocte.vn )

សន្និសីទលើកនេះ បានធ្វើការពិនិត្យឡើងវិញ និងបំពេញនូវកម្មវិធីសកម្មភាព​របៀប​វារៈ​និង​ត្រៀម​រៀប​ចំបញ្ជីឈ្មោះឯកសារ​សម្រាប់​ដាក់ ជូនសន្និសីទជាន់ខ្ពស់​អាស៊ាន​លើក​ទី៣០ ដែល​នឹង​ប្រារព្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០១៧​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ ធ្វើការអនុម័ត។ តាមគំរោង ថ្នាក់ដឹកនាំនៃ​​បណ្តាប្រ​ទេស​អាស៊ាន​និង​ផ្លាស់​ប្តូរ​មតិ​អំពី​ស្ថាន​ភាព​អន្តរជាតិ និងតំបន់​ល្បឿនកសាងសហ​គមន៍​អាស៊ាន និង​ទិសដៅ​សហប្រតិបត្តិការ​ក៏ដូច​ជាបញ្ហាសំ​ខាន់ៗ​ជា​ច្រើនទៀត។
 
ក្នុងការផ្លាស់ប្តូរមតិអំពីបម្រែ​បម្រួលថ្មី​ក្នុង​តំបន់ មន្ត្រីជាន់ខ្ពស់អាស៊ាន​ នឹង​ពិភាក្សា​អំពី​ដំណើរ​ការ​កសាង​ក្រម​ប្រតិបត្តិ​​សម្រាប់​ភាគីនានា នៅសមុទ្រខាងកើត ​(COC)។ ក្នុងដំណើរការ​នេះ ប្រទេស​ពាក់ព័ន្ធទាំង​អស់​ ត្រូវអះ​អាង​ថា​គប្បី​អនុវត្ត​ឲ្យ​បាន​គ្រប់​គ្រាន់​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​សេចក្តី​ថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់​ភាគី​នានា​​នៅសមុទ្រខាងកើត (DOC) ព្រមទាំង​បន្ត​អនុវត្តល្អ​រាល់វិធានការកសាង ទំនុកទុកចិត្ត និង​រាំង​​ស្កាត់​​ការ​កើត​​មាន​​ឡើងជម្លោះ។
 
ទន្ទឹមជាមួយគ្នានោះ ក្នុងក្របខ័ណ្ឌនៃបណ្តាសន្និសីទនេះ មន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) និង​មន្ត្រី​ជាន់​ខ្ពស់​សេដ្ឋកិច្ច​​អាស៊ាន (SEOM) បានពិភាក្សាលើខ្លឹម​សារជាច្រើនដែលក្នុងនោះ មាន​យន្តការ​សកម្មភាព​និង​លើក​កំពស់​​ប្រសិទ្ធភាព​​សម្រាប់​កិច្ច​សហប្រតិបត្តិការ ​រវាង​សសរ​ទ្រូង​ទាំង​អស់​ក្នុងសហគមន៍៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top