• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ (ADGSOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងស្ថាប័នទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសសមាជិកអាស៊ានចំនួន១១ លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦។ រូបថត៖ Ta Lan/VOV1
 

នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ាន ប្រធានគណៈប្រតិភូបានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាអាទិភាព ដោយផ្តោតលើការពង្រឹងការសម្របសម្រួល និងភាពសុខដុមរមនានៃគោលនយោបាយឌីជីថល រវាងប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានពិនិត្យ និងរៀបចំខ្លឹមសារសម្រាប់សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ហើយទន្ទឹមនឹងនោះ តាមដាន និងជំរុញការអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការឌីជីថលនៅក្នុងតំបន់។ ឆ្នាំនេះ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ និងជាអធិបតីនៃសន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ តាមនោះ បន្តបញ្ជាក់ពីតួនាទីម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top