• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅ នៅទីក្រុងហាណូយនាព្រឹកថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលដាក់ចេញគោលដៅនាំចេញឲ្យទទួលបានទំហំពាណិជ្ជកម្មខ្ពស់សម្រាប់មុខទំនិញជាប្រៀបខ្លាំង ដូចជា អង្ករ បង្កង ឱសថ និងបន្លែ ផ្លែ​ឈើ​ជាដើម។

ទិដ្ឋភាពនៃសន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ២០១៨

តាមនោះ រដ្ឋាភិបាលនឹងផ្ទៀងស្តាប់នូវមតិរបស់ទីប្រឹក្សាពាណិជ្ជ កម្ម អំពីរាល់គោលនយោបាយ មុខទំនិញ និងបទដ្ឋាន ដើម្បីជម្រុញការនាំចេញ។ ខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មរបស់វៀតណាមទទួលបាន​៥០០​ពាន់​លាន​ដុល្លាអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានសំណូម ពរឲ្យទីប្រឹក្សាពាណិជ្ជកម្មទាំងអស់ ផ្តោតសំខាន់លើកិច្ច ការ​ការទូតសេដ្ឋកិច្ច រួមចំណែកទៅក្នុងការអនុវត្តគោលដៅដោយរដ្ឋាភិបាលបានដាក់ ចេញ។ លោកអញ្ជើញមានប្រសាសន៍ថា៖

“រដ្ឋាភិបាលសុច្ចរិតនិងប្រតិបត្តិ ហើយការិយាល័យតំណាងពាណិជ្ជ កម្មក៏ត្រូវ បម្រើការអភិវឌ្ឍនិងបម្រើសហគ្រាស​អភិវឌ្ឍន៍ដែរ។ ប្រការនេះមានន័យថា ការិយាល័យតំណាងពាណិជ្ជកម្មត្រូវអនុវត្តន៍តាមពាក្យស្លោកគឺ “វិន័យ​ -សុច្ចរិត- ប្រតិបត្តិ ច្នៃ ប្រឌិត-ប្រសិទ្ធភាព” តាមរយៈសកម្ម ភាពជាក់ស្តែង”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បានស្នើឲ្យទីប្រឹក្សាពាណិជ្ជកម្មនៅ ឯបរទេស គប្បីយកជោគជ័យរបស់​សហគ្រាស របស់ទំនិញនាំចេញ ធ្វើជារង្វាស់សម្រាប់ប្រសិទ្ធការងាររបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top