• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទគណៈកម្មការយោធាមជ្ឈិមលើកទី១០

នារសៀលថ្ងៃទី ៨ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមបានបើកសន្និសីទលើកទី ១០។ លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាលេខាគណកម្មាធិការយោធាមជ្ឈិម បានផ្ញើសុន្ទរកថាដឹកនាំ។ លោកប្រធានរដ្ឋ To Lam និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថានៅសន្និសីទ។

ក្នុងសុន្ទរកថាដែលផ្ញើរទៅកាន់សន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈិមផ្តោតលើការដឹកនាំអនុវត្តន៍ការប្តេជ្ញាចិត្តចំនួន ៥ និងភាពម្ចាស់ការចំនួន ៥។ តាមនោះ ការប្តេជ្ញាចិត្តចំនួន៥នោះគឺ៖ ប្តេជ្ញាចិត្តសម្រេចបានល្អនូវគោលដៅ ភារកិច្ច និងដំណោះស្រាយដែលកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងមហាសន្និបាតបក្សកងទ័ពលើកទី១១។ ទីពីរ ប្តេជ្ញាចិត្តដឹកនាំការងារត្រៀមប្រយុទ្ធ និងហ្វឹកហ្វឺនប្រយុទ្ធឲ្យបានល្អបំផុត។ ទី៣ ប្តេជ្ញាចិត្តដឹកនាំការកែលម្អអង្គភាព និងជួរបុគ្គលិករបស់កងទ័ព។ ទីបួន ប្តេជ្ញាចិត្តកសាងជួរកម្មាភិបាលកងទ័ពដ៏រឹងមាំ ដើម្បីបំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី។ ទីប្រាំ ប្តេជ្ញាចិត្តរៀបចំឲ្យបានល្អ នូវសកម្មភាពឆ្ពោះទៅការរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល។ ភាពម្ចាស់ការចំនួន ៥ គឺ៖ ម្ចាស់ការធ្វើសេនាធិការ ស្នើ និងដោះស្រាយករណី; ម្ចាស់ការការពារអធិបតេយ្យភាពព្រំដែន សមុទ្រ កោះ និងឯកភាព បូរណភាពទឹកដីនៃមាតុភូមិ; ម្ចាស់ការអនុវត្តន៍ឲ្យបានល្អនូវការងារត្រៀមរៀបចំមហាសន្និបាតបក្សភាគកងទ័ពលើកទី១២ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤; ម្ចាស់ការដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនយោបាយដែលបានប្រគល់ជូន; ម្ចាស់ការចាត់វិធានការកសាងបក្សភាគកងទ័ព ស្អាតស្អំ និងរឹងមាំយ៉ាងពិតប្រាកដ។

លោកប្រធានរដ្ឋ To Lam លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖  VNA)

អញ្ជើញថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដែលគណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសត្រូវអនុវត្តន៍។ ក្នុងនោះ ពង្រឹងកម្លាំងការពារជាតិ ផ្តោតសំខាន់លើការកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល ដោយផ្សាភ្ជាប់នឹងសន្តិសុខប្រជាជន ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព ដែនដី និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ ចំណែកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិមបន្តមានភាពម្ចាស់ការ ភាពឈ្លាសវៃ ដើម្បីក្តាប់ជាប់ ព្យាករណ៍ និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ព្រមទាំងធ្វើសេនាធិការដល់បក្សនិងរដ្ឋ អំពីគោលជំហរ យុទ្ធសាស្ត្រយោធានិងការពារជាតិ ឆ្លើយតបនឹងភារកិច្ចការពារមាតុភូមិទាំងក្នុងរយៈពេលខ្លីខាងមុខនិងរយៈពេលវែងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top