• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតលើកទី៧របស់គណៈកម្មាធិការមជ្ឈឹមសមាគមន៍វៀតណាម-កម្ពុជា

នាថ្ងៃទី២៦ ខែធ្នូ នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបានរៀបចំសន្និបាតលើកទី៧ គណៈកម្មាធិការមជ្ឈឹមសមាគមន៍នីតិកាលទី៤។

ទិដ្ឋភាពនៅសន្និបាត (រូបថត៖ thoidai.com.vn)

ភារកិច្ចសំខាន់ៗរបស់សមាគមន៍ក្នុងឆ្នាំ២០២០នោះគឺផ្ដោតទៅលើសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក្ទី ៤១ ឆ្នាំទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនភាគនិរតីរបស់មាតុភូមិហើយរួមជាមួយប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ និងពិធីរំលឹកខួបលើកទី៤៥ឆ្នាំទិវាបង្កើតសមាគមន៍ផងដែរ។ ថ្លែងនៅសន្និបាតនេះ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានលើកច្បាស់ថា ក្នុងឆ្នាំ២០២០ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាត្រូវការបង្កើនការផ្លាស់ប្ដូរព័ត៌មានរវាងសមាគមន៍ជាមួយអង្គការមហាជននានារបស់កម្ពុជា រៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មានជាមួយអ្នកប្រាជ្ញ ធុរជន អ្នកនយោបាយកម្ពុជាសំដៅជួយអោយប្រជាជនកម្ពុជាគ្រប់ស្រទាប់យល់ដឹងច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការរួមវិភាគទានរបស់បក្ស រដ្ឋ កងទ័ពប្រជាជនវៀតណាមក្នុងការដណ្ដើមឯករាជ្យ សម្រាប់កម្ពុជាក្នុងអតីតកាលនិងការពង្រឹង អភិវឌ្ឍកម្ពុជានាសព្វថ្ងៃ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top