• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាវិជ្ជមានសម្រាប់ការនាំចេញឈើរបស់វៀតណាម

ដើម្បីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ស្វែងយល់ និងបំពេញតម្រូវការកាន់តែ កើនឡើងរបស់អតិថិជនអន្តរជាតិ VCCI ទីក្រុងហូជីមិញ សហការជាមួយសមាគមន៍ គ្រឿងសំណង់វៀតណាម (VABM) រៀបចំពិព័រណ៍អន្តរជាតិលើកទី១៥ នៃគ្រឿង សង្ហារឹមនាំចេញវៀតណាម (VIFA EXPO ២០២៤)។
ភ្ញៀវមកទស្សនា VIFA EXPO ២០២៣។

សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខាទីក្រុងហូជីមិញ កាលពី ថ្ងៃទី ២០ កុម្ភៈ បានឲ្យដឹងថា ក្នុងខែមករាឆ្នាំនេះ ឈើនិងផលិតផលឈើ គឺជាមុខ ទំនិញតែមួយគត់ក្នុងវិស័យកសិកម្មរបស់វៀតណាម ដែលមានទំហំនាំចេញលើសពី ១ ពាន់លានដុល្លារ ដែលស្មើនឹង ២៩% នៃទំហំនាំចេញសរុបរបស់ផ្នែកទាំងមូល។ នេះជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកឈើបន្ទាប់ពីមានកំណើនអវិជ្ជមានក្នុងឆ្នាំកន្លងទៅ។

ដើម្បីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ស្វែងយល់ និងបំពេញតម្រូវការកាន់តែ កើនឡើងរបស់អតិថិជនអន្តរជាតិ VCCI ទីក្រុងហូជីមិញ សហការជាមួយសមាគមន៍ គ្រឿងសំណង់វៀតណាម (VABM) រៀបចំពិព័រណ៍អន្តរជាតិលើកទី១៥ នៃគ្រឿង សង្ហារឹមនាំចេញវៀតណាម (VIFA EXPO ២០២៤)។ ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែកុម្ភៈនៅទីក្រុងហូជីមិញ។ បច្ចុប្បន្នមានអាជីវកម្ម ជាង ៦០០ បានចុះឈ្មោះចូលរួម ដែលក្នុងនោះជិត ៥០% ជាអាជីវកម្មអន្តរជាតិ មកពីប្រទេស និងតំបន់ដែនដីចំនួន ១៧។ លោក Dang Quoc Hung តំណាងគណៈ កម្មការរៀបចំបានឲ្យដឹងថា នៅ VIFA EXPO កាលពីឆ្នាំមុន កិច្ចសន្យាជាច្រើនដោយ មានតម្លៃប្រហែល ១០០ លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខា ដូច្នេះនៅឆ្នាំនេះ គណៈកម្មការរៀបចំក៏មានការរំពឹងទុកខ្ពស់ផងដែរ៖

«បច្ចុប្បន្ននេះ ប្រទេសចិនមានគណៈប្រតិភូចំនួន៤បានចុះឈ្មោះទិញទំនិញ។ ក្រៅពីនោះ មានគណៈប្រតិភូធុរកិច្ចមកពីប៉ាគីស្ថាន កាណាដា... សង្ឃឹមថាការអញ្ជើញ នេះអាចនាំមកនូវការបញ្ជាទិញដល់អាជីវកម្ម ជួយឱ្យអាជីវកម្មមានការបញ្ជាទិញគ្រប់ គ្រាន់សម្រាប់ការផលិតក្នុងឆ្នាំនេះ។ នោះគឺជាការរំពឹងទុកដ៏ធំរបស់យើងខ្ញុំ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top