នាពេលរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Kiyoshi Ueda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama
(ជប៉ុន) លោក Kiyoshi Ueda
ក្នុងជំនួបនេះ លោក Tran Dai Quang បានចាត់ទុកថា វៀតណាមនិងជប៉ុន គប្បីបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍សហគ្រាសនៃភាគីទាំងពីរអាចតភ្ជាប់ការវិនិយោគ ធ្វើអាជីវកម្មតាមរយៈសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងពលកម្ម។ រីឯខ្លួនវិញ លោក Kiyoshi Ueda បានឲ្យដឹងថា នាពេលខាងមុខ ខេត្ត Saitama នឹង បន្តជួយឧបត្ថម្ភ សហគ្រាសតំបន់មកធ្វើការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមនិងមានបំណង បន្តទទួលបានការគាំទ្ររបស់លោកប្រធានរដ្ឋនិងស្ថាប័នទាក់ទិននានារបស់វៀតណាម ដើម្បីសហគ្រាសរបស់ខេត្តបន្តបើកទូលាយការវិនិយោគនៅវៀត ណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម