• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ


 អ្នកទស្សនាកំពុងទស្សនាតាំងពិព័រណ៍ដោយប្រធានបទ “ដំណើរឆ្ពោះទៅរកសម្រេចក្តីសុបិន - រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ១៩៦៩ - ២០១៩”
 

នាព្រឹក​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ភក្តីភាព​ស្មោះត្រង់​ចំពោះ​លោក​ប្រធានហូជីមិញ” ។ សិក្ខាសាលានេះ មានគោលបំណងបញ្ជាក់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពី​ត​ម្លៃ​ស​ម័យកាលនៃមរតកសាសន៍របស់លោក ក៏ដូចជាដំណើរការនៃការ​ថែរក្សា​គង​វង្ស​យូរ​អង្វែង​និង​ការ​ពារ​សាក​​សព របស់​លោក​ប្រធានហូជីមិញ។  
 
ក្នុង​ឱកាសអបអរសាទរខួបលើកទី ៧៤ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញានិងខួបលើកទី ៥០ នៃការ​អនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនាថ្ងៃទី ៣០ ខែសីហា នៅសារមន្ទីរហូជីមីញ ខេត្ត Thua Thien – Hue  បានបើកការតាំងពិព័រណ៍ដោយប្រធានបទ “ដំណើរឆ្ពោះទៅរកសម្រេចក្តីសុបិន - រយៈពេល ៥០ ឆ្នាំនៃ​ការ​អនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ១៩៦៩ - ២០១៩”។ ការតាំង​ពិព័រណ៍​នេះ​បាន​បង្ហាញ​និង​ណែនាំ​ឯកសារនិងវត្ថុតាងជាង ៣០០ ដែល ឧទ្ទេសនាមដល់សាធារណៈជនអំពីដំណើរការ ៥០ឆ្នាំ នៃការ​អនុវត្តម​រតកសាសន៍រ​បស់​លោក​និង​សមិទ្ធិផល​លេចធ្លោដែល​ប្រជាជន​វៀត​ណាម​សម្រេច​បាន​ក្នុង​បុព្វហេតុ​រំដោះភាគ​ខាងត្បូង​ និងបង្រួបបង្រួមទឹកដីមាតុប្រទេស។
 
នាព្រឹកថ្ងៃទី ​៣០ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ភក្តីភាពស្មោះត្រង់​ចំពោះ​លោក​ប្រធាន​ហូជីមិញ” ។ សិក្ខាសាលានេះ មានគោល​បំណង​បញ្ជាក់​និង​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូ​លាយ​អំពី​តម្លៃ​សម័យ​កាលនៃមរតកសាសន៍របស់លោក ក៏ដូចជាដំណើរការនៃការ​ថែរក្សា​គង​វង្ស​យូរអង្វែង​និង​ការ​ពារ​សាក​សព​របស់​លោកប្រធានហូជីមិញ។  តាមរយៈកម្មវិធីនេះ បានរួមចំណែកក្នុង​ការពង្រឹង​និង​ពង្រីក​ជំនឿជាក់​និង​​បង្កើន​ការយល់ដឹង​រួមទាំងទំនួលខុសត្រូវរបស់យុវជន កងទ័ពនិងជនរួមជាតិ​ទូទាំង​ប្រទេស ក្នុង​បុព្វហេតុ​កសាង​ និងការពារមាតុប្រទេសនា បច្ចុប្បន្ន។
 
ក៏នា​ព្រឹកថ្ងៃដដែល នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម បានបើកពិព័រណ៍ “នឹករលឹកអំពីលោកអ៊ំហូ” ។ ការ​តាំង​ពិព័រណ៍​នេះបានណែនាំដល់សាធារណជននូវស្នាដៃសិល្បៈចំនួន ៥០ ដោយសិល្បករនិងជាងចម្លាក់ចំនួន ៣៩ នាក់ ​នៅគ្រប់ជំនាន់ និពន្ធឡើងមុននិងក្រោយការដែលមរតកសាសន៍ត្រូវបានប្រកាសជាសាធារណៈ។ នេះ​ជាឱកាស​សម្រាប់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់អំពីជីវិតសាមញ្ញ និង​បុព្វ​ហេតុដ៏ឧត្តុងឧត្តមរបស់​លោក ដើម្បីឧស្សាហ៍​ព្យាយាម​សិក្សានិង​ធ្វើតាមសតិ​អារម្មណ៍​និង​សីល​ធម៌​រចនា​បទ​របស់លោកហូជីមិញជានិច្ច​៕​

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top