• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី៧៨ ទិវាបុណ្យេឯករាជ្យជាតិវៀតណាមនៅឯបរទេស

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គម និយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ស្ថាប័ន ការទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនបានប្រារព្ធពិធីអបអរសាទរខួបព្រឹត្តិការណ៍នេះយ៉ាងឱឡារិក។

 

 


ពិធីថ្វាយផ្កានៅវិមានលោកប្រធានហូជីមិញ នៅឧទ្យាន Montreau។ (រូបថត៖ Anh Tuan)

នាថ្ងៃទី ៣១ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួល ជាមួយអាជ្ញាធរទីក្រុង Montreuil រៀបចំពិធីដាក់កម្រងផ្កានៅវិមានលោកប្រធាន ហូជីមិញក្នុងឧទ្យាន Montreau (ទីក្រុង Montreuil)។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា ទិវាបុណ្យឯក រាជ្យជាតិឆ្នាំនេះកាន់តែពិសេសជាងទៀត ដោយសារឆ្នាំនេះជាខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងវៀតណាម-បារាំង (១៩៧៣ - ២០២៣)។
“ចាប់តាំងពីដើមឆ្នាំនេះមក សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីអបអរ សាទរព្រឹត្តិការណ៍ពិសេសនេះ រួមមាន៖ ព្រឹត្តិការណ៍រំលឹកខួបរយៈពេល ៥០ ឆ្នាំ នៃ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានប្រព្រឹត្តទៅក្នុងខែមករា សន្និសីទលើកទី១២អំពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមជាមួយបារាំង ដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅនៅទីក្រុងហាណូយ ព្រឹត្តិការណ៍វប្បធម៌ ជាច្រើនទៀត ក៏ដូចជាដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរទ្វេភាគីជាច្រើនផងដែរ។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងទំនាក់ទំនងជាក់ស្ដែងរវាងប្រទេសទាំងពីរ”។
នៅរដ្ឋធានី Prague នៃសាធារណរដ្ឋឆែក កាលពីយប់ថ្ងៃទី ៣១ សីហា ស្ថានទូត វៀតណាមប្រចាំនៅសាធារណរដ្ឋឆែក បានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យ ជាតិ ថ្ងៃទី២ ខែកញ្ញា ដោយមានការចូលរួមពីភ្ញៀវប្រមាណ ៥០០នាក់។ នៅទីនេះ បណ្ដាតំណាងបានរីករាយជាមួយនឹងតន្ត្រីប្រពៃណី និងវប្បធម៌ម្ហូបអាហារវៀតណាម; ទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី និងមនុស្សវៀតណាមក្នុងដំណើរការសមាហ រណកម្ម និងអភិវឌ្ឍន៍ ក៏ដូចជាឯកសារប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងវៀតណាម និងសាធារណៈរដ្ឋឆែកតាមសម័យកាលនានាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top