• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពវប្បធម៌ និងកីឡាជាច្រើនមហោស្រពសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥

គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ទើបបានអនុម័តលើកម្មវិធីមហោស្រព សមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥។ មហោស្រពឆ្នាំនេះ នឹងមានសកម្មភាព និងព្រឹត្តិការណ៍ពិសេសជាច្រើន រួមទាំងមហោស្រពវប្បធម៌កោះសមុទ្រជាច្រើនផងដែរ។

មហោស្រពសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥ គឺជាមហោស្រពសមុទ្រលើកទី ១១ ដែលខេត្ត Khanh Hoa រៀបចំឡើង ដើម្បីលើកតម្ក់ងតម្លៃវប្បធម៌កោះសមុទ្រ។ លោក Dinh Van Thieu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ មហោស្រពសមុទ្ររួមចំណែកផ្សព្វផ្សាយសក្ដានុពលនិងប្រៀបខ្លាំងរបស់ខេត្ត Khanh Hoa លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រខៀវប្រកបដោយនិរន្តរភាព។

“ការរៀបចំមហោស្រពសមុទ្រលើកទី ១១ គឺព្រឹត្តិការណ៍នានាត្រូវផ្តោតលើសមុទ្រ Nha Trang សមុទ្រ Khanh Hoa ហើយនឹងមានព្រឹត្តិការណ៍ផ្សេងទៀតនៅក្រៅនោះ។ ប៉ុន្តែព្រឹត្តិការណ៍នៅតែបង្កប់ដោយលក្ខណៈពិសេសរបស់សមុទ្រ មហោស្រពនេសាទត្រី ពិធីបុណ្យត្រចៀកកាំនឹងកាន់តែធំជាងមុន ដែលសក្តិសមទៅនឹងទឺកផលិតផលត្រចៀកកាំធម្មជាតិនៃខេត្ត Khanh Hoa”។

មហោស្រពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមេសាដល់ថ្ងៃទី ២៧ ខែមិថុនាដោយមានសកម្មភាពជាច្រើនដូចជា៖ កម្មវិធី Canaval "មហោស្រពទីក្រុងសមុទ្រ " ការសំដែងសកម្មភាពកីឡានៅលើសមុទ្រ កម្មវិធីសិល្បៈអន្តរជាតិ "អញ្ជើញមកសមុទ្រនៅទីនេះ" ជំរុំចម្លាក់ថ្មវិចិត្រសិល្បៈជាតិ មហោស្រពបាឡុងខ្យល់ក្តៅ Khanh Hoa ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top