• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅជប៉ុន

​នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនដើម្បីចូលរួមកិច្ចប្រជុំអនាគតទ្វីបអាស៊ីលើកទី២៥ នា​ថ្ងៃ​​ទី​៣០ ខែឧសភានេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Pham Binh Minh បាន​អញ្ជើញ​ទៅជួបសម្ដែងការ គួរសមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រធានរដ្ឋសភាលោក Oshima​ Tadamori និងប្រធានព្រឹទ្ធសភាលោក Date Chuichi។
 
នៅក្នុង​ជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម​លោក​ Pham Binh Minh បានអបអរសាទរ ប្រជាជនជប៉ុនក្នុងឱកាសព្រះចៅអធិរាជ្យ Naruhito ឡើង​គ្រង​​រាជ្យ​ហើយ​បើក សករាជអធិរាជថ្មី Re​iwa។ លោក Pham Binh Minh ក៏បានសម្ដែងនូវក្ដីសោ ​មនស្ស​រីក​រាយ​ចំពោះ​ទំនាក់​ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​ទូលំទូលាយ​រវាងវៀត​ណាម​និង​ជប៉ុន​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ល្អ​ប្រសើរ​ គ្រប់ជ្រុងជ្រោយនិងជាក់ ស្ដែ​ងដោយឈរលើការជឿទុកចិត្ត​គ្នាខ្ពស់អំពីនយោ​បាយ​។ លោក​បាន​អះអាង​ថា វៀតណា​មជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូគួ​រអោយជឿទុក​ចិត្ត សំខាន់ជួរមុខ និងយូរអង្វែង​។ ចំណែក​ឯនាយក​រដ្ឋមន្រ្តីជប៉ុនលោ​ក Shinzo Abe វិញ ក៏បានអះ អាងថា​ វៀតណាម​ជាដៃគូ​ដ៏សំខាន់​របស់​ជប៉ុន​នៅក្នុងតំ​បន់ ហើយជប៉ុននឹងបន្តជួយ ​ឧបត្ថម្ភដល់វៀតណាមក្នុងការអ​ភិវឌ្ឍ។ លោក ​Abe ក៏បាន​ចាត់​ទុក​ថា ​សហគមន៍ជន វៀតណាមចំនួន៣សែននាក់ដែលកំពុងរ​ស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅ​ ជប៉ុន​គឺមាន​អត្ថន័យ​សំខាន់ចំពោះការអភិវឌ្ឍនៃទំនា​ក់ទំនងសហប្រតិបតិ្តការ​មិត្ត ភាព​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។
 
នៅ​ក្នុងជំនួបជាមួយប្រធានរដ្ឋសភាជប៉ុនលោក Oshima Tadamori និង ប្រធានព្រឹទ្ធសភាលោក Date Chuichi ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តីការបរទេស វៀតណាមលោក P​ham Binh Minh បានស្នើ​អោយលោ​កប្រធាន​ព្រឹទ្ធស​ភា​និ​ង រដ្ឋសភាជ​ប៉ុន​បន្ត​យក​ចិត្តទុក​ដាក់ដល់​ការជំរុញ​កិច្ចស​ហប្រ​តិបតិ្ត​ការរវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​គឺរវាងសមាជិកស​ភាវ័យក្មេង។ លោក Pham Binh Minh ក៏បាន​ស្នើ​អោយ​រដ្ឋស​ភាជ​ប៉ុន​លើក​ទឹក​ចិត្ត​សហគ្រាស​ជប៉ុនបង្កើនការវិនិ យោគនិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។
 
នាថ្ងៃដដែល​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅមាន​ជំនួប​សវនាការ​ជាមួយ​ប្រធានគណៈកម្មាធិការគោលនយោ បាយនៃគណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) កាន់​អំណាច​លោក Kishida Fumio និងប្រធានស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុនលោក Kitaoca Shinichi ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top