• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong នៅមហាសន្និបាតលើកទី ១៤១ របស់សហភាពអន្តរសភា (IPU)

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងប៊ែលក្រាតនៃសាធារណរដ្ឋស៊ែប៊ី បានប្រព្រឹត្តិទៅសម័យពិភាក្សាពេញអង្គ នៃ មហាសន្និបាតលើកទី ១៤១ របស់សហភាពអន្តរសភា (IPU)  ក្រោមប្រធានបទ «ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់»

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួម សម័យពិភាក្សាពេញអង្គនិងបានថ្លែងសុន្ទរកថាដ៏សំខាន់ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រតាមរយៈការសុក្រឹតក្របខ័ណ្ឌគតិយុត្តិក្នុងស្រុក បង្កើនការឃ្លាំមើលការអនុវត្ត ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពការទូតសភា ដើម្បីបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ផងដែរ។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា​វៀត​ណាម បានឲ្យដឹងថាវៀតណាម នឹងទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ប្រធានអាស៊ាន និងប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ឆ្នាំ២០២០។ វៀតណាមអះអាងថានឹងបន្តចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍពហុភាគីនិយម ការសន្ទនាដោយយុត្តិធម៌ និងស្មើភាពគ្នា ដោះស្រាយបញ្ហាសកល ជម្លោះតំបន់ សន្តិភាព សន្តិសុខ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

ដើម្បីពង្រឹងការគោរពច្បាប់អន្តរជាតិ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់អនុសាសន៍មួយចំនួននៅឯសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU-141។ នោះគឺ គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ និងគោលការណ៍ទូទៅ; ពង្រីក តួនាទីនៃយន្តការសហប្រតិបត្តិការ សន្ទនា ចែករំលែកព័ត៌មាន រួមគ្នាចាត់វិធានការដោះស្រាយជម្លោះក្នុងតំបន់ដោយសន្តិវិធី។

ទន្ទឹមនឹងនេះ សភានៃបណ្ដាប្រទេសបន្តផ្តល់សច្ចាប័នចូលរួមក្នុងការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង អន្តរជាតិ និងឯកសារគតិយុត្តិពហុភាគី; កសាង ធ្វើវិសោធន បំពេញបន្ថែមលើច្បាប់អន្តរជាតិនានាឲ្យសមស្រប​នឹងច្បាប់ក្នុងស្រុក។ ព្រមទាំង ចាំបាច់ត្រូវពង្រឹងយន្តការសហប្រតិបត្តិការ IPU ជាមួយអង្គការសហប្រជាជាតិ​ អង្គការអន្តរជាតិនិងសភាជាសមាជិកនានាលើគ្រប់វិស័យ និងបង្កើនការតភ្ជាប់រវាងបណ្ដាប្រទេស និង​សភា​ ក្នុងការតាក់តែងគោលនយោបាយស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាបន្ទាន់ដែលមហា​សន្និបាត  IPU  ទើបនឹងធ្វើការអនុម័ត។

នាថ្ងៃដដែល នៅខាងក្រៅ IPU 141 បានអញ្ជើញទទួលជួបជាមួយប្រធានIPU លោក Gabriela Cuevas Barron ។
នៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្នើឲ្យប្រធាន IPU បន្តយកចិត្តទុកដាក់ដល់វៀតណាម ក្នុងការសម្រេចរួចរាល់នូវរាល់ការសន្យារបស់ខ្លួន។ ចំណែកឯ ប្រធាន IPU មានបំណងថា នាពេលខាងមុខ វៀតណាមបន្តចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អំពីភាពជោគជ័យនៅក្នុងអនុវត្តកម្មវិធីធ្វើសកម្មភាព ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងសមភាពយេនឌ័រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top