កម្មវិធីនេះត្រូវបានក្រសួងនគរបាល សហការជាមួយខេត្ត Soc Trang អនុវត្តន៍ ពីប្រភពថវិកាសង្គមភាវូបនីយកម្មសរុបជាង ៦០ ពាន់លានដុង (ជិត ២,៥លានដុល្លារ អាមេរិក)។ លើសពីនេះ ខេត្ត Soc Trang បាន កៀងគរការរួមវិភាគទានក្នុងទម្រង់ថ្ងៃ ពលកម្ម ពីបណ្ដាគ្រួសារ សហគមន៍ កងកម្លាំងប្រដាប់អាវុធ យុវជន និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមជួយឧបត្ថម្ភដឹកជញ្ជូន សម្ភារសំណង់នៅតាមកន្លែងដែលជួបការលំបាក ក្នុងការធ្វើដំណើរផងដែរ។ ក៏នៅស្រុក My Xuyen លោកប្រធានរដ្ឋ Vo Van Thuong បានទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្ដាយវៀតណាម លោកស្រី Le Thi Thanh ផងដែរ៕ |






