• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅប្រទេសបារាំង


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដាក់កម្រងផ្កានៅស្ដូបរូបបដិមារលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
 

 នាថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មាន​សកម្មភាព​មួយ​ចំនួន​ ក្នុង​ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស បារាំង។

លោក​ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានៅស្ដូប បដិមារលោកប្រធានហូជីមិញ ហើយ​ដាំដើម​ឈើអនុស្សាវរីយ៍​នៅបរិវេនហូជីមិញ នៅឧទ្យាន Montreau ទីក្រុង Montreuil។

​ក្នុង​ជំនួបជាមួយគណៈកម្មាធិការសម្ព័ន្ធសមាគមន៍ជនវៀតណាមនៅអឺរ៉ុប លោក​ស្រី​ប្រធាន​រដ្ឋសភា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការដែលប្រជាជនវៀតណាមទោះជានៅទីណាក៏​ដោយ ប៉ុន្តែជានិច្ចកាលបានស្វះ​ស្វែងប្រមូល​ផ្ដុំ តភ្ជាប់​គ្នា ក្លាយទៅជា សមាគមន៍និងអង្គការ​ប្រកបដោយសាមគ្គីភាព ដើម្បីជួយឧបត្ថម្ភគ្នាទៅ​វិញទៅ ​មក ចែក​​រំលែក​បទពិសោធន៍​ក្នុងជីវភាពនិងក្នុងការងារ។ ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim​ Ngan បាន​លើក​ច្បាស់ថា​ ដំណើរទស្សនកិច្ចជាផ្លូវ​ ការរបស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃរដ្ឋ​សភា​វៀត​ណាម​លើកនេះគឺ​សំដៅ​ជំរុញ​ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររ​វាងវៀតណាមនិងបារាំងអោយកា​ន់រីកច​ម្រើន យ៉ាងខ្លាំង​ក្លាថែម​ទៀត​។​


 លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាបរិវេនហូជីមិញ (រូបថត៖ TTXVN)
 

 ក្នុងឱកាសរំលឹកខួបលើកទី១០០នៃទិវាបង្កើតសមាគមន៍ជនវៀតណាមនៅបារាំង លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជា មួយសហគមន៍ជនវៀតណាមនៅបារាំង។ ថ្លែងនៅទីនេះ លោក​ស្រីបាន​សង្កត់​ ធ្ងន់ថា បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរពនិង​អនុវត្តន៍គោលនយោបាយម​ហា សាមគ្គី​ជាតិ​ទាំង​មូល ដោ​យចាត់ទុកជនវៀតណាមនៅឯប​រទេសជាផ្នែកមួយ ​ដែលមិន​អាចកាត់​ផ្ដាច់​ចេញ​ពីសហគមន៍​ប្រជាជាតិ​វៀត​ណាម​ បានឡើយ​។ រដ្ឋ វៀតណាម​ជានិច្ចកាល​បង្កលក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជួយ​សហគមន៍​ជនវៀត​ ណា​មនៅឯបរទេសមានជីវភាពប្រកបដោយស្ថិរភាព សម្របខ្លួ​នទៅក្នុងសង្គម នៃប្រទេស​សាមី ព្រមទាំង​ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌វៀត​ណាមផងដែរ។

ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បាន អញ្ជើញ​ចូល​រួម​ពិព័រណ៍​ឯកសារ​ផ្ទុក​បម្រុង​ក្រោម​ប្រធាន​បទ “ហូជីមិញ-ឥស្សរៈ​ ជនវប្បធម៌ដ៏ល្បីល្បាញ​” នៅទីស្នាក់ការអង្គកា​រ UNESCO នៅទី​ក្រុង​ប៉ារីស​ ផងដែរ។

ក្នុងជំនួបជាមួយលោក Jean-Pierre Archambault អគ្គលេខាធិការសមា គមន៍មិត្តភាពបារាំង-វៀតណាម ប្រធាន​រដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan បាន​អះអាងថា វៀតណាម​ជានិច្ចកាល​គោរព​ទំនាក់​ទំនង​ជាមួយ​បារាំង​ក្នុង គោលនយោបាយកិច្ចការបរទេស។ លោក​ស្រីមានគោលបំណងថា នាពេលខាង​ មុខ សមាគមន៍​មិត្តភាពបារាំង-វៀតណាមបន្តជួយឧបត្ថម្ភបណ្ដាសមាគមន៍ជនវៀតណាមនៅបារាំង គាំទ្រចំពោះ​ការ​រក្សា​វប្បធម៌និងភាសាវៀត​ណាម​ក្នុងសហ​​គមន៍​ជនវៀតណាម នៅបារាំង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top