• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុង​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅគុយបា

នាព្រឹកថ្ងៃទី ២០ ខែកញ្ញា តាមម៉ោងវៀតណាម ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាម ដែលអញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបាបានប្រព្រឹត្តទៅយ៉ាងមហោឱឡារិកនៅទីក្រុង La Habana ក្រោមអធិបតីភាពរបស់លេខាទីមួយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារដ្ឋគុយបា លោក Miguel Díaz-Canel។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz


ពិធីទទួលបដិសណ្ឋារកិច្ចបានព្រព្រឹត្តិទៅនៅវិមានបដិវត្តន៍ - ទីស្នាក់ការនៃក្រុមប្រឹក្សារដ្ឋគុយបា ដែលត្រូវបានរៀបចំឡើងតាមពិធីដ៏ខ្ពស់បំផុតជូនប្រមុខរដ្ឋ។ បញ្ចប់ពិធីទទួលបដិសណ្ឋារកិច្ចនេះ ប្រធានរដ្ឋទាំងពីររូប និងគណៈប្រតិភូនៃប្រទេសទាំងពីរបានអញ្ជើញធ្វើការពិភាក្សាការងារ។ បន្ទាប់ពីកិច្ចពិភាក្សាការងារ ប្រធានរដ្ឋគុយបាន លោក Miguel Diaz Canel Bermudez និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងសហគ្រាសនានារបស់ប្រទេសទាំងពីរ។

មុននេះ កាលពីថ្ងៃទី ១៩ ខែកញ្ញា នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នជាច្រើនរូបរបស់គុយបា។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានគោលបំណងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ដោយរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែជាក់ស្ដែង លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យគុយបាផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងអញ្ជើញនាយករដ្ឋមន្ត្រី លោក Manuel Marrero Cruz មកបំពេញទស្សនកិច្ចនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz


ជាការឆ្លើយតប នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ។ លោកនាយករដ្ឋមន្រ្តីគុយបាបានសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅគុយបា នាពេលនេះ បានបង្ហាញពីការគោរព មនោសញ្ចេតនានិងការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋ ប្រជាជនវៀតណាម និងរូបលោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ទាល់ចំពោះការថែរក្សា និងពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីពិសេសរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបមានសេចក្តីសប្បាយរីករាយដោយសង្កេតឃើញថាទំនាក់ទំនងគំរូរវាងវៀតណាម-គុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់ជ្រុងជ្រោយ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការប្រែប្រួល ដែលមិនអាចព្យាករណ៍បាន ហើយជំងឺរាតត្បាតកូវីដ ១៩ មានការ វិវឌ្ឍយ៉ាងស្មុគស្មាញ។ ភាគីទាំងពីរបានរក្សាការសន្ទនាកម្រិតខ្ពស់និងយន្តការ សហប្រតិបត្តិការតាមទម្រង់អនឡាញ ព្រមទាំងជួយឧបត្ថម្ភគ្នាទៅវិញទៅមកឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។

នាថ្ងៃទី ១៩ ខែកញ្ញា ដដែល លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc មានជំនួបជាមួយប្រធានរដ្ឋសភាគុយបា លោក  Esteban Lazo Hernández; អញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងបរិវេណសួនឧទ្យានសន្តិភាព; អញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ និងទស្សនាមណ្ឌលរំលឹកវិញ្ញានក្ខ័ន្ធវីរៈបុរសជាតិ Jose Marti Memorial (១៨៥៣-១៨៩៥) ។ ចូលរួមក្នុងពិធីអុចធូប មានអនុប្រធានរដ្ឋគុយបា លោក Salvador Valdés Mesa ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top