• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុង ដំណើរទស្សនកិច្ចជាផ្លូវការនៅន័រវេស


 នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម​អញ្ជើញទៅទស្សនារូបសណ្ឋានធ្វើសកម្មភាពនៅក្រុមហ៊ុន Kongsberg (រូបថត៖ VOV)
 

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ​ទស្សនា​ក្រុម​ហ៊ុន​ Kongsberg និង Pharmaq របស់ន័រវេស។
 
លោក​នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរូបសណ្ឋានធ្វើសកម្មភាព របស់បណ្ដាក្រុមហ៊ុននេះ ហើយ​ស្នើ​អោយ​គេសហ​ប្រតិបតិ្តការជាមួយសហគ្រាស វៀត​ណាម ជាពិសេសគឺ​ក្នុង​កាលៈ​ទេសៈ​ដែល​វៀត​ណាម​កំពុង​ជំរុញ​ការ​អភិវឌ្ឍ សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍថាមពលកកើតឡើង វិញនិងថាម​ពល​ស្អាត​ទៀត​ផង។  លោក Morten Nordstad ប្រធានក្រុមហ៊ុន Pharmaq បានអោយដឹងថា ក្រុម​ហ៊ុន​នេះមា​នគោល​បំណង​ចង់សហប្រតិបតិ្តការ ជាមួយវៀតណាមក្នុងការអភិវឌ្ឍផ្នែកផលនេសាទប្រកបដោយចីរភាព ព្រមទាំង សហប្រតិបតិ្តការ​ជាមួយបណ្ដាសា​ក​លវិទ្យាល័យ​និងវិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​ដំណើរការ​បង្ហាត់​បង្រៀន​ក្នុង​វិស័យ​នេះផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោ​ក Nguyen Xuan Phuc បានស្នើអោយក្រុម​ហ៊ុន Pharmaq ស្រាវជ្រាវដើម្បី​បង្កើត រោងចក្រផលិតវ៉ាក់សាំងនៅវៀតណាម ដំបូង​បង្អស់គឺ​វ៉ាក់សាំងសម្រាប់ត្រីប្រា។
 
នាយប់ថ្ងៃទី២៥ ខែឧសភា នៅរដ្ឋធានី Oslo នាយករដ្ឋមន្រ្តីលោក Ng​uyen Xuan Phuc និងលោកជំទា​វរួមជាមួយ​គណៈប្រតិ​ភូជាន់ខ្ពស់វៀតណាមបានទៅ សួរសុខទុក្ខនិងជួបសំណេះសំណាលជា​មួយកម្មាភិបាល បុគ្គ​លិក​នៃស្ថានទូតនិង តំណាងបណ្ដាសមាគមន៍ អង្គការ និងសហគមន៍ ជនវៀតណាមដែលកំពុងរស់ នៅនិង​ធ្វើកា​រនៅន័រវេស៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top