• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G20


 ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំកំពូល G20 (រូបថតៈ TTXVN)
 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G20 ទីក្រុង Osaka នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៨ ខែ​មិថុនា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​សម័យ​ប្រជុំលើក​ទី​ ៣ នៃកិច្ចប្រជុំកំពូល G20 ស្តីពីការ​អភិវឌ្ឍប្រកបដោយចីរភាព; ​ចូលរួមសម័យប្រជុំលើកទី ៤​ ស្តីពី​បម្រែបម្រួលអាកាសធាតុ បរិស្ថាននិងថាមព​ល រួមទាំងចូលរួមព្រឹ​ត្តិការណ៍ ស្តីពីការ​បង្កើន​តួនា​ទី​របស់​ស្ត្រីផ​ង​ដែរ។
 
ក្រោម​ប្រធានបទស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព មុនដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G20 នេះ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយបទសម្ភាសន៍របស់សារព័ត៌មានជប៉ុន ដែលបាន​សង្កត់ធ្ងន់ថា វៀត ណាមកំពុងរួមចំណែកជាវិជ្ជមាននិងសំខាន់ចំពោះខ្លឹមសារនៃរបៀបវារៈរបស់ G20។ ក្នុងនោះមានទាំងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ កិច្ចការពារបរិស្ថានសមុទ្រ ការទប់ស្កាត់​កាក​សំ​ណល់​ប្លាស្ទិក ក៏ដូចជាការបង្កើនតួនាទីរបស់ស្ត្រីជាដើម។ បញ្ហាទាំងនេះ​សុទ្ធ​តែ​ជា​បញ្ហា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាពនិងគ្របដណ្តប់នៅគ្រប់ប្រទេសទាំងអស់។
 
នៅឯសម័យប្រ​ជុំលើកទី ៣ នៃកិច្ចប្រជុំកំពូល G20 :  ពីបទពិសោធន៍​នៃការ​អភិវឌ្ឍ​ជាក់​ស្តែង​របស់​ប្រទេស​មួយ​ដែល​កំពុងធ្វើសមាហរណកម្មជ្រៅទៅក្នុងសេដ្ឋកិច្ចពិភព លោកនោះ វៀតណាម​សូម​ចែក​រំលែក​ជាមួយ​មិត្ត​អន្ត​រ​ជាតិនូវចក្ខុវិស័យ និង គំនិតនៃកិច្ចសហប្រតិ​បត្តិការ​ក៏ដូច​ជាកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​វៀត​ណាម​ក្នុង​ការរួម​ចំណែក​ដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដោយ​មានបំណងចូលរួមជាមួយសហគមន៍អន្តរជា​តិ ដើម្បីពិភ​ពលោកបៃតងមួយ ប្រក​បដោយសន្តិភាព​និងវិបុលភាព​ហើយគ្មាន​នរណាម្នាក់​ត្រូវបោះបង់​ចោល​នៅខាង​ក្រោយនោះ​ឡើយ។
 
នៅព្រឹកថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក Scott Morrison និងប្រធានធនា គារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពី​វិធាន​ការ​នានា​សម្រាប់​ជំរុញកិច្ចសហប្រតិបត្តិកា​រទ្វេភាគី៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមកដល់ទីក្រុងហាណូយហើយ ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមកដល់ទីក្រុងហាណូយហើយ ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមកដល់ទីក្រុងហាណូយហើយ ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៣ តបតាមការអញ្ជើញ​របស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។

Top