• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធវីរៈជន យុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈក្នុងឱកាសខួប៧៥ឆ្នាំ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២) នាព្រឹកថ្ងៃទី ១៦ កក្កដា នៅខេត្ត Nghe An ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងខេត្ត Nghe An ខេត្តបានរៀបចំប្រគល់ប័ណ្ណមាតុភូមិតបស្នងសងគុណជូនចំពោះគ្រួសារយុទ្ធជនពលី។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្រគល់ ថវិកាឧបត្ថម្ភសាងសង់ផ្ទះចំនួន ២០ ខ្នង ជូនគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ Lam Tung/baonghean.vn)  
 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងសង្គមទាំងមូល តែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ ពលីកម្មដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

“ខ្ញុំស្នើឱ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ បង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើការងារសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍។ បន្តពិនិត្យ ស្នើ បំពេញបន្ថែម និងសុក្រិតរបបគោលនយោបាយ និងច្បាប់ស្តីពីការអនុគ្រោះ ជូនប្រជាពលរដ្ឋដែលមានគុណូបការៈ ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ធានាថា ប្រជាជនដែលមានគុណូបការៈ និងក្រុមគ្រួសារ នឹងទទួលបានយ៉ាងពេញលេញនូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ ហើយឆ្ពោះទៅគោលដៅធានានូវជីវភាពរស់នៅរបស់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដោយស្មើនឹង ឬខ្ពស់ជាងកម្រិតមធ្យមនៃចំនួនប្រជាជនក្នុងប្រទេសនៅតាមកន្លែងស្នាក់នៅ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ក៏ក្នុងពិធីនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់ ថវិកាឧបត្ថម្ភសាងសង់ផ្ទះចំនួន ២០ ខ្នង ជូនគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូទីក្រុងហូជីមិញ និងគណៈប្រតិភូខេត្ត Ba Ria - Vung Tau បានអញ្ជើញមកអុជធូប និងផ្កាជូនចំពោះវីរៈយុទ្ធជនពលីនៅទីបញ្ចុះសព Hang Duong និងទីបញ្ចុះសព Hang Keo ស្រុក Con Dao ខេត្ត Ba Ria-Vung Tau៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។

Top