មហោស្រពនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ឆ្នាំ ទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak (១០ មីនា ១៩៧៥- ១០ មីនា ២០២៥); ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរួមចំណែកជួយផ្សព្វផ្សាយម៉ាកយីហោកាហ្វេ Buon Ma Thuot កសាងមុខមាត់ទីក្រុង Buon Ma Thuot ជា “ទីក្រុងកាហ្វេពិភពលោក”។
មហោស្រពនេះ មានសកម្មភាពសំខាន់ៗដូចជា៖ ការប្រឡងបង្កើតមាតិកាឌីជីថលដើម្បីផ្សព្វផ្សាយមហោស្រពតាមអ៊ីនធឺណិត; ពិធីបើកនិងបិទមហោស្រព; ពិព័រណ៌ឯកទេសសម្រាប់កាហ្វេ និងផលិតផល OCOP; ការប្រឡងឆុងកាហ្វេ និងសកម្មភាពពិសោធន៍កាហ្វេ; សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មកាហ្វេ; សន្និសីទពាណិជ្ជកម្មអន្តរជាតិ-តភ្ជាប់និងលើកកំពស់កាហ្វេវៀតណាម; ពិធីបុណ្យតាមដងវិថី។ល។
ក្រៅពីនោះក៏មានសកម្មភាពដ៏គួរឲ្យទាក់ទាញដូចជា៖ មហោស្រពពន្លឺ; មហោស្រពនៃ Rock Band; ការប្រណាំងរថយន្ត Off Road អន្តរជាតិ "ការប្រណាំងឆ្លងកាត់ព្រៃឈើដ៏ធំសម្បើម- Buon Don ២០២៥"; ដំណើរកំសាន្ត៖ ពិធីបុណ្យដំរី Buon Don, ពិធីបុណ្យប្រណាំទូកនៅឃុំ Lak; ការផឹកកាហ្វេដោយឥតគិតថ្លៃ; ពិធីបើកការដ្ឋានសាងសង់រោងចក្រកាហ្វេថាមពល Trung Nguyen Legend; ជំរុំកាហ្វេ «អមដំណើរ និងចែករំលែក» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៌ ក្នុងចម្ការ CADA នៅស្រុក Krong Pak៕