• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជូនពរបុណ្យចូលឆ្នាំថ្មីនៅតាមមូលដ្ឋានមួយចំនួន

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅវត្តពោធិសំរោង ស្រុក O Mon ទីក្រុង Can Tho ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់អ្នកមុខអ្នកការ ពុទ្ធសាសនិកខ្មែរថេរវាទ និងបងប្អូនជនជាតិខ្មែរនៅទីក្រុង Can Tho ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២។
  ថ្នាក់ដឹកនាំមជ្ឈិមនិងទីក្រុង Can Tho ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មី ជូនព្រះសង្ឃជនជាតិខ្មែរ។ (រូបថត៖ TTXVN)  

លោក Do Van Chien មានបំណងចង់ឲ្យអ្នកមុខអ្នកការនិងបងប្អូនជនជាតិខ្មែរ ប្តេជ្ញាចិត្ត សាមគ្គីគ្នាដើម្បីចូលរួមក្នុងដំណើរការកសាងជនបទថ្មីនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក៏មានបំណង ចង់ឲ្យបងប្អូនជនរួមជាតិរួបរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតគ្នា មានជំនឿលើបក្ស ធ្វើពលកម្មផលិតកម្មយ៉ាងសកម្ម ដើម្បីបម្រើការអភិវឌ្ឍមាតុភូមិ។

នាថ្ងៃដដែលនេះ ប្រធានគណៈចលនាមហាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai បានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ ពុទ្ធបរិស័ទសាសនិកថេរវាទ ជាមួយតំណាងជនរួមជាតិខ្មែរដែលកំពុងរស់នៅទីក្រុងហូជីមិញ និងនិស្សិតឡាវ កម្ពុជា ថៃ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។ នៅទីនេះ លោកស្រី Bui Thi Minh Hoai បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនជនជាតិភាគតិច ក្នុងនោះមានបងប្អូនជនជាតិខ្មែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ គោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ធ្វើសកម្មភាពសាសនាស្របច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បងប្អូនជនជាតិភាគតិចកាន់សាសនា និងអ្នកមុខអ្នកការសាសនា ដើម្បីអនុវត្តន៍សកម្មភាពបួសរៀន សាសនាឱ្យបានល្អ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតទីក្រុង Can Tho

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតទីក្រុង Can Tho

នាព្រឹកថ្ងៃទី ២១ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងក្រុមសមាជិកសភាមកពីគណៈប្រតិភូរដ្ឋសភា Can Tho អញ្ជើញជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោត មុនសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥ តាមទម្រង់អនឡាញ។

Top