• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនលើកកំពស់តម្លៃវប្បធម៌ជនជាតិនៅទិវាបុណ្យ“និទាឃៈរដូវលើទូទាំងប្រទេស”


សកម្មភាពជាច្រើនលើកកំពស់តម្លៃវប្បធម៌ជនជាតិនៅទិវាបុណ្យ“និទាឃៈរដូវ លើទូទាំងប្រទេស”

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេសឆ្នាំ២០១៧ ” បានប្រព្រឹត្តទៅនៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមដោយមានសកម្មភាពជាច្រើន លើកដំកើងតម្លៃវប្បធម៌របស់​សហគមន៍​បណ្តជនជាតិវៀតណាម។ បន្ទាប់ពីសេចក្តីជូនពរឆ្នាំថ្មីសម្រាប់ជនរួមជាតិបណ្តាជនជាតិរបស់​ប្រធានរដ្ឋ​ លោក Tran Dai Quang មក នៅដំបូលរួមនេះបានប្រព្រឹត្តទៅសកម្មភាពវប្បធម៌វិសេសវិសាលជាច្រើនសម្តែងដោយសហគមន៍ជនជាតិទាំង១៦លើទូទាំងប្រទេស។ នៅក្នុងពិធីបុណ្យ ព្រឹទ្ធាចារ្យភូមិ សិប្បករ ជាង​១៩០ នាក់​តំណាងឲ្យជនរួមជាតិភាគតិចបានឧទ្ទេសនាមជាមួយប្រជាជនរដ្ឋធានីនិងភ្ញៀវ ទេសចរនូវបរិយាកាសវប្បធម៌​សម្បូរបែប រួមទាំងមហូបអាហារពិសេសសម្រាប់បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Thai, Muong, Tay, Kho Mu ជាដើម។ សិប្បករ ឆ្នើម Hoang Thi Bich Hong ជនជាតិ Tay ខេត្ត Thai Nguyen បានចែករំលែកថា៖

“ជនជាតិ Tay យើងខ្ញុំបាននាំមកទិវាបុណ្យល្បែងរបស់អ្នកភូមិនិងការសម្តែងសិល្បៈអំណរបក្ស អំណរនិទាឃៈរដូវ ជាពិសេសគឺឧទ្ទេសនាមនូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ ទិវាបុណ្យនេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យដែលផ្សាភ្ជាប់សហគមន៍ជនជាតិទាំង៥៤ជាភាតរៈនិងជាឱកាសសម្រាប់
ជួបជុំគ្នា លើកដំកើងវប្បធម៌​តំបន់ទៀតផង”៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top