• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើននៅក្នុងកម្មវិធី “ដំណើរបេតិកភ័ណ្ឌ” Hoi An និង My Son


 ទិដ្ឋភាពនៃទីក្រុង Hoi An 
 

នារសៀល​​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ កម្មវិធីសម្តែងឧបករណ៍តូរ្យតន្ត្រីបុរាណនិងរថយន្តបុរាណ - ដំណើរបេតិ កភ័ណ្ឌ បាន​ប្រព្រឹត្តទៅនៅទីក្រុង Hoi An ដើម្បីអបអរខួបលើកទី ២០ នៃ “ទីក្រុងបុរាណ Hoi An និងតំបន់​ប្រាសាទ​ My Son ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិក ភណ្ឌវប្បធម៌ពិភពលោក”។ 
 
ទីតាំង​សម្តែងសំខាន់ៗ រួមមានទីប្រជុំជនបុរាណ Hoi An, តំបន់ប្រាសាទ My Son និងបាន​ដង្ហែ​តាម​ដង​ផ្លូវ​មួយ​ចំនួ​ន​នៃទីក្រុងបុរាណ Hoi An ដែលបង្កើតឡើងសកម្មភាពវប្បធម៌ សិល្បៈតាម​ដង​វិថី​ដ៏គួរ​ឱ្យចាប់​អារម្មណ៍​។ ក្នុងឱកាសនេះ សាធារ ណជន នឹងបានគយគន់នូវ លក្ខណៈវិសេសវិសាលនៃឧបករណ៍ប្រពៃណី ដែលត្រូវ​បាន​ដាក់តាំងបង្ហាញនិងណែនាំនៅសួនរូបចម្លាក An Hoi។  លោក Ngo Hong Quang  អ្នកដឹកនាំ​កម្មវិធី​ "ឧបករណ៍តន្រ្តីជនជាតិនិងរថយន្តបុរាណ - ដំណើរបេតិកភ័ណ្ឌ" បានអោយដឹងថា៖ “នេះជាសកម្មភាព​ពោរពេញ​ទៅដោយលក្ខណៈមនុស្សសាស្ត្រ ដែលផ្តល់ឱកាសឱ្យមនុស្សជួបប្រាស្រ័យទាក់ទង និងស្គាល់​ពីឧបករណ៍​តន្រ្តី​ច្រើន​ប្រភេទ។ នៅទីនេះ គេលេងបទភ្លេងមានលក្ខណៈវប្បធម៌របស់ប្រជាជាតិនីមួយៗ ដោយបានរួម​បញ្ចូល​គ្នា។​ វាជាឱកាសល្អបំផុត។ យើងមានប្រតិភូ ៨ ក្រុម ជាមួយសិប្បករជាង ២០០ នាក់។ ម្យ៉ាងវិញទៀត ចំនួនឧបករណ៍​ដែលបាននាំមកនៅទីនេះ មានច្រើនប្រហែល ១២៥ ប្រភេទផងដែរ”។
 
ក្នុងពេលជាមួយ​គ្នានោះ ក្បួនដង្ហែររថយន្តបុរាណ ធ្វើដំណើរពីទីក្រុង Hoi An ដល់ My Son បានប្រមូលផ្តុំនូវ​រថយន្ត​ចាស់ៗ​ជាច្រើន ដែលត្រូវបានរក្សាទុក កែលម្អតាមពេលវេលា។ លោក Dinh Hai អតីតប្រធាន​មន្ទីរ​វប្បធម៍​កីឡានិង​ទេសចរណ៍ខេត្ត Quang Nam  បានអោយដឹងថា ​នេះគឺជា​ឱកាសមួយ​សម្រាប់​អាជីវកម្ម​និង​ប្រជា​ជន តងស្នងសងគុណដល់បេតិកភ័ណ្ឌ។ លោក Dinh Hai បានអោយដឹងថែមទៀតថា៖  “ការលើក​តម្កើង​ឧបករណ៍​តន្រ្តី​ជាតិ  គឺជាការលើកតម្កើងនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម។ ក្រៅពីក្បួនរថយន្ត​បុរាណ ធ្វើដំណើរពីទីក្រុង Hoi An ទៅកាន់ My Son ដើម្បីចូលរួមជាមួយបរិយាកាសរួមរបស់ Hoi An និង ​My Son ក្នុងឱកាសអបអរសាទរខួបលើកទី ២០ ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា​បេតិក​ភណ្ឌវប្បធម៌ពិភពលោកផង ប៉ុន្តែក៏បានរំលឹកយើងទាំងអស់គ្នា គួរតែ អភិរក្សនិង​គោរ​ព​លក្ខណៈ​ប្រសើរ​ក្នុង​ជីវភាពរស់នៅ”។
 
យោងតាម​កាលវិភាគ ពីធីខួបទី ២០ នៃទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son  ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក និងរយៈពេល ១០ ឆ្នាំនៃ Cu Lao Cham (នៅ Hoi An) ត្រូវបាន​ទទួលស្គាល់ជាតំបន់អភិរក្សជីវៈចម្រុះ ពិភពលោក ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី៨ ខែកញ្ញានៅ​ក្នុង​តំបន់​ប្រាសាទ My Son ផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top