ព័ត៌មាន
សកម្មភាពជាច្រើនជួយជ្រោមជ្រែងសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ឆ្នាំ ២០២៣
នេះគឺជាព្រឹត្តិការណ៍មួយនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងខែសកម្មភាពសម្រាប់សមភាពយេនឌ័រ
ការពារ និងទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រឆ្នាំ ២០២៣
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ
លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖
ឆ្លើយតបនឹងខែសកម្មភាពសមភាពយេនឌ័រ និងការទប់ស្កាត់
អំពើហិង្សាយេនឌ័រនៅឆ្នាំនេះ
សម្ព័ន្ធនារីគ្រប់លំដាប់ថ្នាក់បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពដូចជា៖
រៀបចំយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំ; ជំរុញសកម្មភាពទប់ស្កាត់
រកឃើញ បញ្ឈប់ និងដោះស្រាយករណីអំពើហិង្សា និងការរំលោភបំពានលើស្ត្រី និងកុមារឱ្យបានទាន់ពេលវេលា។
កៀរគរធនធានសម្រាប់ជួយជនរងគ្រោះពីអំពើហិង្សា និងការរំលោភបំពាន
ក៏ដូចជាស្នើចេញគោលនយោបាយយ៉ាងសកម្មសម្រាប់ក្រុមស្ត្រីងាយរងគ្រោះ។
កាលពីម្សិលមិញផងដែរ
នៅផ្លូវដើរថ្មើរជើង Bach Dang ទីក្រុង Hai Duong បានប្រព្រឹត្តទៅព្រឹត្តិការណ៍
"ការធ្វើចំណាកស្រុកដោយសុវត្ថិភាព
ជួយស្ត្រីចំណាកស្រុកឱ្យត្រឡប់ទៅផ្ទះវិញ"។ នៅទីនេះ
កម្មាភិបាលនៃបណ្ឌិត្យសភានគរបាល និងសមាគមនារីខេត្តបានជូនដំណឹងដល់ប្រជាជនខេត្ត Hai
Duong អំពីស្ថានភាពការធ្វើចំណាកស្រុកខុសច្បាប់នៅវៀតណាម
និងឧក្រិដ្ឋកម្មទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់; ណែនាំវិធីសាស្រ្ត
និងល្បិចរបស់ឧក្រិដ្ឋជនទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់
និងផលវិបាកនៃការធ្វើចំណាកស្រុកខុសច្បាប់នាបច្ចុប្បន្ននេះ៕





