• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងបង្កាកូវីដ-១៩ បន្តបញ្ចូនមកវៀតណាម

វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៥៨០ ពាន់ដូស បានមកដល់អាកាសយានដ្ឋាន Tan Son Nhat  (រូបថតៈ tienphong.vn)
 

វ៉ាក់សាំងបង្កាកូវីដ-១៩ ចំនួន ៥៨០ ពាន់ដូស របស់ក្រុមហ៊ុន AstraZeneca ទើបតែបានមកដល់ទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី ៩ ខែកក្កដានេះ ដើម្បីទប់ទល់ជាបន្ទាន់ចំពោះការផ្ទុះឡើងលើកទី ៤ នៃជំជំងឺកូវីដ ១៩ នៅវៀតណាម។

លោក Ngo Chi Dung ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានឲ្យដឹងថា៖ នេះគឺជាការផ្តល់វ៉ាក់សាំងលើកទី ៣ ក្នុងកិច្ចសន្យារបស់ប្រព័ន្ធចាក់វ៉ាក់សាំងនៃ VNVC ដែលបានបញ្ជាទិញជាមុននូវវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៣០ លានដូស របស់ AstraZeneca និងសាកលវិទ្យាល័យ Oxford។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានទទួលវ៉ាក់សាំងនេះ។ រហូតមកដល់បច្ចុប្បន្ន វ៉ាក់សាំង AstraZeneca ចំនួនជាង ៥,៧ លានដូស ត្រូវបានបញ្ជូនមកកាន់ប្រទេសវៀតណាមតាមរយៈកិច្ចសន្យាបញ្ជាទិញជាមុន តាមរយៈយន្តការ COVAX និងជំនួយទ្វេភាគីរវាងរដ្ឋាភិបាលក្នុងនោះមានជិត ១ លានដូស ពីកិច្ចសន្យារបស់ VNVC និង AstraZeneca។

នៅថ្ងៃដដែលនោះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដែលដឹកវ៉ាក់សាំង AstraZeneca ចំនួន ៦០០ ពាន់ដូសជាជំនួយឥតសំណង់របស់ជប៉ុនបានចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top