• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងការពារកូវីដ ១៩ ទី ៤ របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ធ្វើសាកពិសោធន៍ដំណាក់កាលចុងក្រោយ

នេះគឺជាវ៉ាក់សាំងបង្ការកូវីដ ១៩ ទី៤ ដែលត្រូវបានសាកពិសោធ ន៍ នៅដំណាក់កាលចុងក្រោយនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Johnson&Johnson បានចាប់ផ្តើមសាកល្បងចុងក្រោយនៃវ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ Cheryl Gerber/ AP)


ក្រុមហ៊ុន Johnson&Johnson បានប្រកាសនៅថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្តើមសាកពិសោធន៍គ្លីនិកវ៉ាក់សាំងបង្ការកូវីដ ១៩ លើមនុស្សចំនួន ៦០.០០០ នាក់ មកពីទ្វីបចំនួន ៣។ នេះគឺជាវ៉ាក់សាំងបង្ការ កូវីដ ១៩ ទី៤ ដែលត្រូវបានសាកពិសោធន៍នៅដំណាក់កាលចុងក្រោយនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Johnson&Johnson បានឲ្យដឹងថា អាចនឹងទទួលបានលទ្ធផល សាកពិសោធន៍ នៅដើមឆ្នាំក្រោយ ហើយប្រសិនបើលទ្ធផលគឺវិជ្ជមានវ៉ាក់សាំងនេះអាចត្រូវបានរដ្ឋាភិបាលអាមេរិកអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងស្វែងរកអ្នកស្ម័គ្រចិត្តជាមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត រួមទាំងប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងទៀតផង។

Johnson&Johnson ក៏កំពុងរួមសហការជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការស្រាវជ្រាវមួយទៀត ក៏កំពុងស្ថិតក្នុងដំណាក់កាលទី ៣ ដើម្បីកំណត់សុវត្ថិភាពនៃវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ដូស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top