• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងការពារកូវីដ-១៩ ជិត ១,៧ លានដូសនឹងមកដល់វៀតណាមនៅថ្ងៃទី ១៦ ឧសភា

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាន ឲ្យដឹងថា មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែឧសភា នឹងមានវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ១,៧ លានដូស របស់ AstraZenceca ពីប្រភព COVAX facility នឹងបានផ្ទេរមកវៀតណាម។ ក្រសួងសុខាភិបាលនឹងបែងចែកប្រភពវ៉ាក់សាំងនេះដល់គ្រប់អង្គភាពនិងមូលដ្ឋាន ដើម្បីអនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាត តាមផែនការដែលបានកំណត់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលបាននិងកំពុងបន្តពន្លឿនការស្រាវជ្រាវស្វែងរកនិងចរចាលើប្រភពវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងការពារជូនប្រជាជន។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអនុវត្តន៍ដំណោះស្រាយស៊ីចង្វាក់គ្នា ដើម្បីធានាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top