វេទិកាអង្គភាពអាជីវកម្មស្តីពី “វៀតណាមនាគថ្មីនៅអាស៊ី” និងកម្ម វីធីផ្សព្វផ្សាយកសិផលវៀតណាមបានប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំង នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang អញ្ជើញចូលរួមជាសហអធិបតីវេទិការនេះ។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh
នេះជាលើកដំបូងដែលវេទិកាសេដ្ឋកិច្ចស្តីពីវៀតណាម បានរៀបចំដោយ ទ្រង់ទ្រាយធំនៅព្រឹទ្ធសភាបារាំង។ វេទិកានេះបានផ្តោតសំខាន់ ទៅលើវិស័យចំបាច់ចំនួន២នោះគឺកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដែលក្នុងនោះ គឺកិច្ចសហប្រតិ បត្តិការថាមពល និងពន្លឿនពាណិជ្ជកម្មនូវមុខទំនិញកសិផលវៀតណាម ជាពិសេសគឺអង្ករ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh បានឲ្យដឹងថា៖
“ការរៀបចំខ្សែសង្វាក់ព្រឹត្តិការណ៍នៅបារាំងលើកនេះគឺជាជំហានបន្ត នៃសកម្មភាពរួមរវាងវៀតណាមនិងបារាំង។ ការរៀបចំព្រឹត្តិការណ៍នេះ គឺផ្តើមចេញ ពីតម្រូវការរបស់អង្គភាពអាជីវកម្ម នៃភាគីទាំងពីរវៀតណាមនិងបារាំង សំដៅផ្តល់ព័ត៌មានស្តីពីសក្តានុភាពទីផ្សារ របៀបធ្វើអាជីវកម្ម។ ព្រឹត្តិការណ៍នេះក៏ជា ឱកាសជួបប្រាស្រ័យ រវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ សំដៅស្វែងរកនូវឱកាសធ្វើអាជីវកម្មជាក់ស្តែងរៀងៗខ្លួន លើវិស័យកសិផល ឧស្សាហកម្មនិង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម