• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥


វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥ (រូបថត៖ hanoimoi.com.vn)
 

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung  ប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន របស់វៀតណាម និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeo Mori បានដឹកនាំវេទិកាអាស៊ាន- ជប៉ុនលើកទី ៣៥។

មន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាននិងអគ្គលេខាធិការរងអាស៊ានក៏បានចូលរួមក្នុងវេទិកានេះ។ នៅក្នុងវេទិកានេះ ភាគីពាក់ព័ន្ធនានាបានពិនិត្យលើស្ថានភាពសហប្រតិបត្តិការអាស៊ាន - ជប៉ុនក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះមានការពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - ជប៉ុន ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី  ២៣ ជាដើម។ នៅក្នុងវេទិកានេះ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនបានអះអាងថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Suga នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ជប៉ុន ដោយរក្សាសន្តិភាព ស្ថិរភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ដើម្បីអនុវត្តគោលនយោបាយនេះ ជប៉ុនបានជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍ ដោយយកចិត្តទុកដាក់លើតួនាទីដ៏សំខាន់របស់អាស៊ាន។ លោកអនុរដ្ឋមន្រ្តី Mori បានបញ្ជាក់ថាជប៉ុនគាំទ្រដល់ទស្សនៈរបស់អាស៊ានស្តីពីតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (AOIP)ហើយមានបំណងរួមជាមួយអាស៊ានក្នុងការអនុវត្តជាក់ស្តែងនូវទស្សនៈនេះ។ ថ្លែងក្នុងឋានៈជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន - ជប៉ុននោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានស្នើឱ្យភាគីទាំងពីរបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹង ជំងឺរាតត្បាតកូវីដ ១៩ ហើយបង្កើតមជ្ឈមណ្ឌលអាស៊ានស្ដីពីបញ្ហា វេជ្ជសាស្រ្តបន្ទាន់ និងជំងឺរាតត្បាតថ្មី  (ASEAN CDC) យ៉ាងឆាប់ៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top