ព័ត៌មាន
វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាសសហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរេ
 
 វេទិកាស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើតបើកចេញនូវឱកាស សហប្រតិបត្តិការថ្មីសម្រាប់វៀតណាម និងកូរ៉េខាងត្បូង (រូបថត៖ TTXVN)
 នារសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ នៅហាណូយវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាម បានសហការជាមួយវេទិកា Oh-rae របស់កូរ៉េខាងត្បូង (វេទិកាបច្ចុប្បន្ននិងអនាគត) បានប្រារព្ធឡើងវេទិកាកំណែទម្រង់ជាតិ និងអភិវឌ្ឍន៍និរន្តរភាពអាស៊ីខាងកើត។ វេទិកានេះជាឱកាសចំពោះអ្នកជំនាញការកូរ៉េខាងត្បូង ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍។
  
 អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Dang Huy Dong បានអះអាងថា វេទិកានឹងបើកចេញ នូវឱកាសសហប្រតិបត្តិការ ដ៏ជិតស្និទរវាងវៀតណាម និងកូរ៉េខាងត្បូង និងចូលរួមចំណែកបង្កើនការតភ្ជាប់ រវាងអ្នកប្រាជ្ញ អ្នកតាក់តែងគោលនយោបាយ និងអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរផងដែរ ៕
  
 តាម VOV 5 - វិទ្យុសំឡេងវៀតណាម
  

















