• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចសរទៈរដូវលើកកំពស់រូបភាពទីក្រុងហូជីមិញជាមជ្ឈមណ្ឌលវិនិយោគនិងនវានុវត្តន៍ក្នុងតំបន់

វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៥ មានកិត្យានុភាពកាន់តែខ្លាំងឡើង ដែលជួយលើកកំពស់ការជឿទុកចិត្តចំពោះទីក្រុងហូជីមិញ ដូចជាមជ្ឈមណ្ឌលវិនិយោគ និងនវានុវត្តន៍ក្នុងតំបន់។ នេះជាការវាយតម្លៃនៅក្នុងសន្និសីទបូកសរុបវេទិកាសេដ្ឋកិច្ចសរទៈរដូវស្លឹកឆ្នាំ ២០២៥ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហូជីមិញ។

នៅក្នុងសន្និសីទនេះ តំណាងមកពីគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំនេះ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យ ឌីជីថល" បានទាក់ទាញការចូលរួមពីតំណាងចំនួន ១៨០០ នាក់ គណៈប្រតិភូអន្តរជាតិចំនួន ១០០ មកពីប្រទេសចំនួន ៣៤ អង្គការអន្តរជាតិឈានមុខគេ មជ្ឈ មណ្ឌលឧស្សាហកម្ម ៤.០ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅ ទូទាំងពិភពលោក។
នៅក្នុងវេទិកានេះ អនុស្សរណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការចំនួន ១៦ ត្រូវបានប្រកាសរវាងដៃគូក្នុងស្រុក និងអន្តរជាតិ លើវិស័យជាច្រើន រួមមាន៖ ហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្លុកឆេន ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ការផ្លាស់ប្តូរឌីជីថល ការវិនិយោគបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ... លោក Le Truong Duy នាយកមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នៅទីក្រុងហូជីមិញ និងជាអនុប្រធានគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៥ បានមានប្រសាសន៍ថា៖
“ក្រោយពីវេទិកាសេដ្ឋកិច្ចសរទរដូវ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម និងទីក្រុងហូជីមិញ។ អង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ចក៏បានវាយតម្លៃខ្ពស់ផងដែរ ជាពិសេសទាក់ទងនឹងសមត្ថភាពរៀបចំ គុណភាពនៃខ្លឹមសារវិជ្ជាជីវៈ និងទំនុកចិត្តលើទីក្រុងហូជីមិញជាមជ្ឈមណ្ឌលតំបន់សម្រាប់ការវិនិយោគ នវានុវត្តន៍ និងការស្រូបយកគោលនយោបាយយ៉ាងឆាប់រហ័សក្នុងតំបន់។ នេះគឺមូលដ្ឋានដ៏សំខាន់មួយដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ WEF”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អ្នកជំនាញសេដ្ឋកិច្ច៖ វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ

អ្នកជំនាញសេដ្ឋកិច្ច៖ «វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ»

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗ»។ នេះគឺជាការវាយតម្លៃរបស់លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។

Top