• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨៖ សញ្ញាសម្គាល់អំពីវៀតណាមលើឆាកអន្តរជាតិ


 ទិដ្ឋភាពនៃវេទិកា (រូបថតៈ VOV) 

 ដូចពត៌មាន​ដែលយើងខ្ញុំទើបនឹងផ្តល់ជូ​នពីយប់​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៨ ម្សិលមិញ គឺនៅទីក្រុង​ហាណូយ​បាន​ប្រព្រឹត្ត​ទៅ កិច្ចប្រជុំបូកសរុបវេទិកា​​សេដ្ឋកិច្ចពិភព​លោក ស្តីពីអាស៊ាន ២០១​៨ (WEF ASEAN 2018)។
 
កិ​ច្ចប្រ​ជុំ WEF ASEAN 2018 បានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០១៨នៅទីក្រុងហាណូយ នៃប្រ​ទេស​វៀត​ណាម ក្រោមមូលបទ “សហគ្រិនភាពនិងបដិវឌ្ឍន៍​ឧស្សាហកម្ម​៤.០”។
 
អញ្ជើញបង្ហាញ​ពីរបាយការណ៍បូកសរុបកិច្ចការត្រៀមរៀបចំនូវកិច្ចប្រជុំ WEF ASEAN 2018 នេះ លោក Bui Thanh Son ​អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសនិងជាប្រធានគណៈចាត់តាំង WEF ASEAN 2018 បានសង្កត់ធ្ងន់​ថា កិច្ចប្រជុំ WEF ASEAN 2018 បានគូសសញ្ញាសម្គាល់ពីប្រ ទេសវៀតណាម ទាំង​ខ្លឹម​សារ​នៃ​កិច្ច​ប្រជុំ​ ទាំងការងារត្រៀមរៀបចំនិងដឹកនាំកិច្ច​ប្រជុំនេះតែម្តង។ ភាពជោ​គជ័យនៃកិច្ច​ប្រជុំនេះបាន​រួម​ចំណែក​ អះអាងនិងលើកកម្ពស់នូវតួនា​ទី ឋានៈនិងកិត្យានុភាពរបស់វៀ​តណាម ក្នុង​អាស៊ាន ក្នុងតំបន់​និងលើពិភពលោក​ ហើយនេះជាកិច្ចប្រជុំទទួលបានជោគជ័យ​យ៉ាងត្រចះត្រចង់បំផុតក្នុង​ចំណោម កិច្ចប្រជុំ WEF ​ចំនួន២៧ ដែលបានរៀបចំក្នុ​ងតំបន់​។
 
“កិច្ចប្រជុំ WEF ជាកិច្ចប្រជុំក្នុងតំបន់ដែលមានប្រតិភូចូលរួមច្រើនបំផុត ពោលគឺជាង ១ នាក់ ក្នុង​នោះ​មាន​វត្ត​មាន​ប្រមុខរដ្ឋអាស៊ាន ដែ​លចូលរួមច្រើនបំផុតផង ដែរ។ ជាកិច្ចប្រជុំ​ដែលមាន​ទៅដល់៦០ជំនួបពិភាក្សា មាន​ខ្លឹម​សារគ្របដណ្តប់លើប្រធានបទសំខាន់ៗ ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​និង​បរិស្ថាន​របស់អាស៊ាននិងតំបន់។ កិច្ចប្រជុំនេះក៏បានទាក់ទាញការយកចិត្តទុកដាក់ពី មជ្ឈដ្ឋាន​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ច្រើនបំផុតតាំងពីមុនមក”។​ នេះបើយោងតាមមតិរបស់លោក Nguyen Xuan Phuc។ 
 
អញ្ជើញ​ថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា WEF AS​EAN ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មាន​ប្រសាសន៍ថា៖“អាចនិយាយបានថា WEF ASEAN 2018 គូសសញ្ញាសម្គាល់ពីប្រទេសវៀតណាមមួយ ទាំង​អំពី​នយោបាយ កិច្ចការបរទេសរ​បស់ប្រទេសជាតិ។ ​ក្នុងដំណើរ​ទស្សនកិច្ច​នាពេលថ្មីៗ​នេះទៅកាន់​ទ្វីបអឺរ៉ុប​ មានប្រមុខរដ្ឋជាច្រើនបានអ​បអរសាទរចំពោះជោគជ័​យនៃ​ WEF ASEAN 2018 នៅវៀតណាម​។ ចំនួ​ន​ប្រតិភូដែលចូលរួមកិច្ចប្រ​ជុំឡើងដល់ជាង១ពាន់នាក់​។ ទាំងអស់​នេះជាលទ្ធផល​ដ៏គួរឱ្យកត់​សម្គាល់​ដែល​បង្ហាញ​ពីកិត្យានុ​​ភាព និងភាពទាក់ទាញរបស់វៀ​តណាម ចំពោះទីផ្សារពិភពលោក”។
 
ក្នុងឱកាស​នេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន៧និងបុគ្គលចំនួន ១៦ នាក់​​ដែលបានរួមចំណែកយ៉ាងសកម្មចូលក្នុងជោគ​ ជ័យនៃកិច្ចប្រជុំនេះ។ ​វិទ្យុសម្លេង​វៀត​ណាម​ត្រូវបាន​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​ប្រគល់​ប័ណ្ណសរ​សើរ​ដោយ​សារ​មាន​ការចូល​រួមចំណែក​យ៉ាង​សកម្ម​និង​ទទួល​បាន​ស្នាដៃ​ដ៏ល្អក្នុងការរៀបចំ បម្រើកិច្ចប្រជុំ​ WEF ASEAN 2018 ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top