• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាគោលនយោបាយច្បាប់ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មវៀតណាម - និងចិន

នេះគឺជាវេទិកាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់ប្រធានរដ្ឋសភាវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាគោលនយោបាយច្បាប់ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងចិន ដោយមានការចូលរួមពីតំណាងធុរកិច្ចជាង ៤៥០ នាក់ មកពីប្រទេសទាំងពីរ។ នេះគឺជាវេទិកាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់ប្រធានរដ្ឋសភាវៀតណាម។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកឡើងខ្លឹមសារមួយចំនួន ដើម្បីលើកកំពស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់ វៀតណាមនិងចិន ដូចជា៖ ពន្លឿនឲ្យបានឆាប់ៗការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ឯកសារសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នារយៈពេលកន្លងទៅ៖

“រដ្ឋសភាវៀតណាមជានិច្ចកាលរួមដំណើរជាមួយប្រព័ន្ធនយោបាយទាំងមូល ដើម្បីផ្សព្វផ្សាយគោលនយោបាយសមស្របជាច្រើន  កសាងក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព យុត្តិធម៌ និងទូលំទូលាយដោយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនចិននិយាយដោយឡែកធ្វើអាជីវកម្មអំណោយផល និងប្រកបដោយជោគជ័យនៅវៀតណាម”។

ក្នុងវេទិកានេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានាលើគ្រប់វិស័យផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top