• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចសន្ទនាដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ

នាថ្ងៃទី ៩ ខែមករា រដ្ឋាភិបាលវេណេស៊ុយអេឡាបានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក សំដៅស្តារទំនាក់ទំនងការទូតដែលត្រូវបានកាត់ផ្តាច់តាំងពីឆ្នាំ ២០១៩មក។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil។ (រូបថត៖ Venezuela's Foreign Ministry/Handout via REUTERS)
 

យោងតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil រដ្ឋាភិបាលរបស់ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodríguez បានសម្រេចចិត្តចាប់ផ្តើមដំណើរការការទូត ស្វែងយល់ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមានគោលបំណងបង្កើតឡើងវិញនូវបេសកកម្មការទូតនៅក្នុងប្រទេសនីមួយៗ។ នៅថ្ងៃដដែលនោះ មន្ត្រីអាមេរិកម្នាក់បាននិយាយថា អ្នកការទូតជាន់ខ្ពស់អាមេរិក ក្នុងនោះមានលោក John McNamara អ្នកការទូតកំពូលអាមេរិកប្រចាំប្រទេសកូឡុំប៊ី បានមកដល់ទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដើម្បីធ្វើការវាយតម្លៃដំបូងអំពីលទ្ធភាពនៃការស្តារប្រតិបត្តិការរបស់ស្ថានទូតអាមេរិកឡើងវិញតាមដំណាក់កាលនីមួយៗ។ ពីភាគីវេណេស៊ុយអេឡាក៏បានប្រកាសផងដែរថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងកាយវិការនេះ។

សេចក្តីប្រកាសរបស់ទីក្រុងការ៉ាកាស ត្រូវបាននាំចេញត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធានៅថ្ងៃទី ៣ ខែមករា ដែលនាំឱ្យមានការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top