• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឥណ្ឌូនេស៊ីបន្តពន្លឿនកិច្ចចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខ


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TGVN)
 

 នៅជំនួបនេះ ភាគីទាំងពីរបានឯកភាព គ្នាជំរុញទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់​តែរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងជាក់​ស្ដែងដើម្បីផលប្រយោជន៍របស់​គ្នាទៅវិញ​ទៅ មក។ 
 
នារសៀលថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បាន​អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការ បរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅខាងក្រៅ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់អាស៊ាន លើកទី៣៤នៅរដ្ឋធានីបាំងកករបស់ថៃ។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាព គ្នា​ជំរុញ​​ទំនាក់ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រ​រវាងប្រទេស​ទាំងពីរ អោយ​កាន់​តែរីក​ចម្រើន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​និង​ជាក់ស្ដែងដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅ មក។ ភាគីទាំងពីរបានចែក​រំលែកបទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព ​ជាពិសេសគឺសេដ្ឋកិច្ចសមុទ្រ ការគ្រប់គ្រ​ងនិង​អភិរក្ស​ធន​ធាន សមុទ្រ។ ដោយឈរលើស្មារតីនោះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបន្តពន្លឿន កិច្ចចរចាស្ដី​ពីការ​កំណត់​តំប​ន់​សេដ្ឋកិច្ចផ្ដាច់មុខត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ សំដៅបង្កើតមូល​ដ្ឋាន​គតិយុត្តដើម្បី​គ្រប់គ្រង​តំបន់ចំ​ណុះ​អធិប​តេយ្យភាពនៃ ប្រទេសនីមួយៗប្រកបដោយប្រ​សិទ្ធភាព ព្រមទាំងសន្យាស​ហការយ៉ាង​ស្អិត​រមួត ចែក​រំលែកព័ត៌មានស្ដីពីអ្នកនេសាទ នាវានេសាទ ដោះស្រាយភា​ពខុសប្លែកគ្នាដោយ ឈរលើស្មា​រតីម​នុស្សធម៌ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក៏ដូចជាចំណង សាមគ្គីភាពអាស៊ានផងដែរ។ ចំពោះបញ្ហា​សមុទ្រ​ខាងកើត ភាគីទាំងពីរបាន សន្យាបន្តសហប្រតិបតិ្តការគ្នា ចែករំលែកទស្ស​នៈ​ជាមួយ​គ្នានិង​ជាមួយ​ប្រទេស អាស៊ាន​ផ្សេង​ៗ ដើម្បីរួមគ្នារក្សារឹងមាំនូវចំណងសាមគ្គីភាពនិងសម្លេងរួម ធានា សន្តិសុខ ស្ថិរ​ភាព សន្តិសុខ​នៅសមុទ្រ​ខាងកើត ជំរុញការអនុវត្តសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបត្តិ​របស់ភាគី​នានានៅ​សមុទ្រខាងកើត (DOC) ក៏ដូចជា ការចរចាអំពី​ក្រមប្រតិបត្តិ​សម្រាប់​ភាគី​នានានៅ​សមុទ្រ​ខាង​កើត​ (COC) ផង​​ដែរ៕ 

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top