• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។
  នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។ (រូបថត៖ VOV)  
  រូបថត៖ VOV  
  ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ។ (រូបថត៖ VOV)  

ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងវៀតណាម - អាល់ហ្សេរី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការជាក់លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងវៀតណាម និងអាល់ហ្សេរី នាពេលខាងមុខ។ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ ទំនងសាមគ្គីភាពជាប្រវត្តិសាស្ត្រ និងសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតនោះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅ ជាភាពជាដៃគូយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូថ្មី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងផ្តល់អាទិភាពដល់គ្នាទៅវិញទៅមកក្នុង គោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗ; ស្នើឲ្យអាល់ហ្សេរីបន្តយកចិត្ត ទុកដាក់ និងគាំទ្រសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀតណាម (PVN) ដើម្បី ពង្រីកការវិនិយោគ និងប្រតិបត្តិការប្រកបដោយស្ថិរភាព និងប្រសិទ្ធភាព ដោយរួម ចំណែកកាន់តែវិជ្ជមានដល់ការអភិវឌ្ឍរបស់អាល់ហ្សេរី; ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ បើកទីផ្សារប្រទេសទាំងពីរសម្រាប់មុខទំនិញប្រៀបខ្លាំងរបស់គ្នាទៅវិញ ទៅមក បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ធានាតុល្យភាពផលប្រយោជន៍រវាងប្រទេស ទាំងពីរ ដែលក្នុងនោះអាល់ហ្សេរីគាំទ្រសហគ្រាសវៀតណាមចូលរួមក្នុងគម្រោង ផ្លាស់ប្តូរឌីជីថល ហើយសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការគ្នាក្នុងវិស័យ ទូរគមនាគមន៍។ ជាមួយគ្នានេះ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិរបស់គ្នាទៅវិញទៅមក និងសហប្រតិបត្តិ ការលើវិស័យសន្តិសុខតាមអ៊ីនធឺណិត; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ភាគីទាំងពីរបន្តរៀបចំសកម្មភាពជួបប្រាស្រ័យខាងវប្បធម៌និងអប់រំ អំពីប្រពៃណីប្រវត្តិ សាស្ត្រ ដើម្បីលើកតម្កើងប្រជាជនជំនាន់មុនៗ ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពដ៏ជិតស្និទ្ធ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជនជំនាន់ក្រោយ និងប្រជាជននៃប្រទេសទាំងពីរ។

បញ្ចប់កិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទសារព័ត៌មាន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក ជួបជាមួយសហគ្រាសនៃប្រទេសទាំងពីរ

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក ជួបជាមួយសហគ្រាសនៃប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់វៀតណាម ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុង ជួបសំណេះសំណាលជា មួយសហគ្រាសនៃសាធារណរដ្ឋឆែក និងវៀតណាម។

Top