• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហរដ្ឋ អាមេ រិកនឹងសម្របសម្រួលយ៉ាងល្អ ដើម្បីរៀបចំសម្រាប់កិច្ចសន្ទនាតាមទូរស័ព្ទនាពេលខាងមុខរវាងអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden ហើយឈានដល់អនុវត្តន៍ដំណើរបំពេញទស្សនកិច្ចកម្រិតខ្ពស់រវាងភាគីទាំងពីរតាមពេលវេលា សមស្រប។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ (រូបថត៖ Duong Giang/TTXVN)  

នេះគឺជាខ្លឹមសារដែលត្រូវបាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិកលោក Joe Biden លើកមកពិភាក្សានិងឯកភាពខ្ពស់ ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ភាគីទាំងពីរនឹងតែងតែគោរពហើយផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; ឯកភាពបង្កើនការផ្លាស់ប្តូរ និងការសន្ទនានៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់។ លោកប្រធានាធិបតី Joe Biden បានស្នើថា ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការរឹងមាំនាពេលខាងមុខ ប្រើប្រាស់ឱកាសសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានពាំនាំនូវប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញប្រធានាធិបតីអាមេរិក លោក Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាម។ លោកប្រធានាធិបតី Joe Biden បានទទួលយក ហើយបានឲ្យដឹងថា លោកនឹងរៀបចំដំណើរទស្សនកិច្ចនៅពេលវេលាសមស្របមួយសម្រាប់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top