• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ឡាវ៖ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងនៅបណ្តាវេទិកាពហុភាគី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅឡាវ នារសៀលថ្ងៃទី ៩ ខែសីហានៅទីក្រុងវៀងចន្ទន៍ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង វៀតណាមនិងឡាវដំណាក់កាល ២០២១-២០២៥ និងកិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវសម្រាប់ដំណាក់កាល ២០២១-២០៣០។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវ លោក  Phankham Viphavanh  (រូបថត៖ TTXVN)
 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh (រូបថត៖ TTXVN)
 

ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងវៀតណាមនិងឡាវនៅបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បី រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក។

ក៏នារសៀលថ្ងៃទី ៩ ខែសីហា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Khamtai Siphandone អតីតប្រធានបក្សបដិវត្តន៍ប្រជាជនឡាវ អតីតប្រធានរដ្ឋ; លោក Choumaly Siphandone អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋ និងលោក Bounnhang Vorachith អតីតអគ្គលេខបក្ស អតីតប្រធានរដ្ឋឡាវ។

នាយប់ថ្ងៃទី ៩ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយាបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc  ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top