• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវពិភាក្សាអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំខាងមុខ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងនាយក​រដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានអញ្ជើញធ្វើជាសហប្រធាននៃសម័យប្រជុំលើក ទី៤២គណៈ​កម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ បន្ទាប់នោះ នាយករដ្ឋ​មន្រ្តីទាំង​ពីរ​បាន​រៀប​ចំ​សន្និសីទ​កាសែត​រួម​។​

ថ្លែង​ទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ទៅលើភាព​ជោគ​ជ័យនៃសម័យប្រជុំលើកទី៤២គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ឡាវ-វៀតណាម។ លោក​នាយករដ្ឋមន្រ្តីបានអោយដឹងថា ភាកីទាំងពីរបាន​សហប្រតិ​បតិ្តការ​គ្នាគ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយជោគ​ជ័យលើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្មនិងវិនិយោគ។ វៀតណាមជាប្រទេសទី៣ដែលបាន​បណ្ដាក់​ទុន​ហួសពីកម្រិត៥ពាន់លានដុល្លាអាមេរិកចូលទៅប្រទេសឡាវ។ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពី​រ​សម្រេច​បាន១,២៥ពាន់លានដុល្លាអាមេរិក ហួសពីគោលដៅដែលបានដាក់ចេញ។ វិស័យសហ​ប្រតិបតិ្ត​ការផ្សេងៗ​ទៀត​ដូចជា​ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសក៏ត្រូវបានជំរុញក្នុងឆ្នាំកន្លងទៅផងដែរ។
 
ចំពោះកិច្ចសហប្រតិបតិ្តការ​នាពេលខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អោយ​ដឹង​ថា​ ភាគី​ទាំងពីរបានឯកភាពអនុវត្តអោយបានល្អនូវសេចក្ដីថ្លែងការណ៍រួម កិច្ចព្រមព្រៀងនានារវាងថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់នៃប្រទេសទាំងពីរ។ លោកអញ្ជើញមានប្រសាសន៍ថា៖
 
“បន្តជំរុញ​ទំនាក់ទំនងនយោបាយ កិច្ចការបរទេស សន្តិសុខ ការពារជាតិអោយកាន់តែស៊ីជំរៅថែមទៀត។ លើវិស័យ​ពាណិជ្ជកម្មវិនិយោគ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកើនយ៉ាងហោចណាស់១៥%។ ជាពិសេស​គឺបង្កើនការតភ្ជាប់ បំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ក្នុងនោះ​មាន​វិស័យ​គមនាគមន៍​ដឹកជញ្ជូន​ ថាមពល គ្រប់គ្រង​និងប្រើប្រាស់​ប្រភពទឹន​និង​ប្រភពធន​ធាន​ធម្មជាតិ​ផ្សេង​ៗប្រកប​ដោយ​ចីរភាព​។ បង្កើនការតភ្ជាប់គ្នាខាងគមនាគមន៍ដឹកជញ្ជូន ជាពិសេសគឺបង្ក​លក្ខណៈងាយ​ស្រួលជួយ​អោយ​ឡាវ​ពីប្រទេស​គ្មានសមុទ្រក្លាយទៅជាប្រទេសមានសមុទ្រតាមរយៈវៀតណាម។ ភាគីទាំងពីរបាន​ពិភាក្សាហើយ​សហការ​កសាង​យុទ្ធសាស្ត្រសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល១០ឆ្នាំខាងមុខ"។
 
ដោយឈរលើស្មារតី​នៃទំនាក់ទំនងពិសេស ជឿទុកចិត្តគ្នាទៅវិញទៅមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអោយដឹងថា ភាគីទាំងពីរនឹង​បន្តគាំ​ទ្រគ្នាហើយ​សហប្រតិបតិ្តការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅអង្គ​ការ​ វេទិកាអន្តរជាតិនិងតំបន់នា​នាដូចជា អាស៊ាន APEC ASEM និងវេទិកាទន្លេ​មេគង្គ​ជាដើម​​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top