ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថតៈ VGP)
តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីឡាវ លោក Bounthong Chitmany ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Truong Hoa Binh បានអញ្ជើញទៅដល់ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែធ្នូ។
មុននោះ នារសៀលថ្ងៃទី ១០ ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានចូលជួបសំដែងការគួរសមជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីឡាវ លោក Bounthong Chitmany។
នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអះអាងថាលោកនឹងបន្តជំរុញអោយបានខ្លាំងក្លាថែមទៀត នូវខ្លឹមសារ ដែលប្រទេសទាំងពីរកំពុងផ្តោតការយកចិត្តទុកដាក់ពិសេស ក្នុងនោះមានការលើកទឹកចិត្តអោយសហគ្រាសធំៗរបស់វៀតណាម ចូលរួមវិនិយោគនៅឡាវផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា វៀតណាមនឹងដោះស្រាយនូវបញ្ហានៅសេសសល់មួយចំនួនរវាងប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខនេះ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។
ចំណែកខ្លួនវិញ ថ្នាក់ដឹកនាំឡាវបានសន្យាថា នឹងបន្តបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ យុត្តិធម៌ តុលាការ អធិការកិច្ច និងបង្ការ ប្រឆាំងអំពើពុករលួយជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម