• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវជំរុញការចែករំលែកបទពិសោធន៍ក្នុងការកសាងប្រទេសជាតិ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ វៀតណាមបានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoune និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ឡាវ ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី១០ រវាង បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoune។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ថា ដោយប្រធាន បទ ការអភិវឌ្ឍវប្បធម៌ និងមនុស្សក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅ សង្គមនិយម - បទពិសោធន៍របស់វៀតណាម បទពិសោធន៍របស់ឡាវ សិក្ខាសាលា នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ តាមលោក ប្រធានរដ្ឋ ជាមួយនឹងបទពិសោធន៍របស់បក្សកុម្មុយនិស្តវៀតណាម សមាជិកក្រុម ប្រឹក្សាទ្រឹស្តីមជ្ឈិមនឹងចែករំលែកបទពិសោធន៍របស់វៀតណាមឱ្យបានច្រើនតាមដែល អាចធ្វើទៅបាន ដើម្បីឲ្យបក្សប្រជាជនបដិវត្តន៍ឡាវធ្វើការស្រាវជ្រាវ ពិគ្រោះយោបល់ និងសុក្រិតកម្មវិធីនយោបាយកសាងប្រទេសជាតិ។

រីឯខ្លួនវិញ លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ បាន សង្កត់ធ្ងន់ថា សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរបានធ្វើឡើងចំពេលដែលបក្ស ប្រជាជនបដិវត្តន៍ឡាវកំពុងត្រៀមរៀបចំកសាងកម្មវិធីនយោបាយ ព្រមទាំងដាក់ ពង្រាយការរៀនសូត្រ និងចែករំលែកបទពិសោធន៍សម្រាប់ការងារដ៏សំខាន់នេះ។ សិក្ខាសាលាទ្រឹស្តីជាមួយបក្សកុម្មុយនិស្តវៀតណាមមានសារសំខាន់ខ្លាំងណាស់ដែលក្នុងនោះខ្លឹមសារនិងប្រធានបទនៃសិក្ខាសាលាគឺជាមូលដ្ឋានដើម្បីប្រទេសឡាវកសាងឯកសារនៃមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន បានអញ្ជើញដាក់ផ្កា និងអុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ជិន ភូ...។

Top