• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ហ្វាំងឡង់ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA យ៉ាងល្អប្រសើរ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien
 

ក្នុងចំណោមបណ្តាប្រទេសក្នុងប្លុក EU នោះ ហ្វាំងឡង់គឺជាទីផ្សារដ៏សំខាន់របស់វៀតណាម ដោយទទួលបានកំណើនវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ទំហំពាណិជ្ជកម្មទ្វេភាគិក្នុងឆមាសទី ១ ឆ្នាំ ២០២១ សម្រេចបាន ២៨៥ លានដុល្លារអាមេរិក កើនជាង ៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាំងនេះគឺជាព័ត៌មានវិជ្ជមានដែលបានលើកឡើងនៅក្នុងជំនួបធ្វើការរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ជាមួយលោក Kari Kahiluoto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ប្រចាំនៅវៀតណាមនៅថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយ។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា ដោយផ្អែកលើក្របខ័ណ្ឌគតិយុត្តិអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) នោះ ទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាមមានបំណងចង់នាំចេញទំនិញទៅកាន់ហ្វាំងឡង់ ដូចជា ដែកថែប ស្បែកជើង គ្រឿងម៉ាស៊ីន ឧបករណ៍ និងវាយនភណ្ឌ។ ទន្ទឹមនឹងនេះ វៀតណាមក៏មានគោលបំណងចង់នាំចូលទំនិញពីហ្វាំងឡង់ ដូចជា គ្រឿងម៉ាស៊ីន ឈើ គ្រឿងអេឡិចត្រូនិក សេវាកម្មទំនើប ៗ លើវិស័យថាមពល សុខាភិបាល និងអប់រំ។ ទាក់ទងនឹងបញ្ហាដែលសហគ្រាសហ្វាំងឡង់ចង់វិនិយោគលើវិស័យថាមពលអគ្គិសនីរបស់វៀតណាម ក្នុងនោះមានវិស័យអគ្គិសនីសំរាម លោករដ្ឋមន្ត្រី Nguyen Hong Dien បាបចាត់ទុកថា៖ “វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំនួនប្រជាជនជិត ១០០ លាននាក់ ដូច្នេះហើយ សំរាមគ្រប់ប្រភេទត្រូវដោះស្រាយឲ្យបានហ្មត់ចត់។ ប្រសិនបើយើងសម្រេចបានគោលដៅពីរទន្ទឹមគ្នា ពោលគឺដោះស្រាយបានសំរាមផង និងបង្កើតឋាមពលផង គឺពិតជាល្អប្រសើរណាស់។ ហេតុដូច្នេះហើយ យើងខ្ញុំគាំទ្រដល់បណ្ដាសម្ព័ន្ធក្រុមហ៊ុនរបស់ហ្វាំងឡង់ ដែលយកចិត្តទុកដាក់ដល់វិស័យដោះស្រាយសំរាមនៅវៀតណាមផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top