• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ហូឡង់ឯកភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រហូឡង់លោក Mark Rutte នៅសន្និសីទកាសែតរួមបន្ទាប់ពីជំនួបចរចា (រូបថត៖chinhphu.vn)
 

 តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយក​រដ្ឋមន្រ្តី​ព្រះរាជា​ណាចក្រ​ហូឡង់​លោក​ Mark Rutte ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាំម។ នា​រសៀលថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ​២០១៩ នាយករ​ដ្ឋមន្រ្តីវៀតណាមលោក N​guyen Xuan Phuc បានអញ្ជើញ​ធ្វើជា​អធិបតី​នៅពិធីទទួល​បដិសណ្ឋារកិច្ចនាយករ​ដ្ឋមន្រ្តីហូឡង់​លោក Mark Rutte។
 
នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចាទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីររូបបានជម្រាបថា វៀត​ណាម​និង​ហូឡង់​បាន​ឯកភាពលើកកម្រិតទំនាក់ទំន​ងឡើងភាពជាដៃគូគ្រប់ជ្រុ​ងជ្រោយ។​ ថ្លែងទៅកាន់ម​ជ្ឈដ្ឋាន​អ្នកយកព័​ត៌មា​ន នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc បាន​អះអាងថា៖
 
“ជាមួយ​គោលបំណងចង់អភិវឌ្ឍទំនាក់ទំនងទ្វេភាគីអោយកាន់តែទូលំទូលាយថែមទៀត វៀតណាម​និង​ហូឡង់​បាន​ឯកភាពកសាងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ យើងខ្ញុំជឿជាក់ថា ទំនាក់ទំនង​ទ្វេភាគី​ដ៏ល្អ​ប្រសើរនេះនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាលើវិស័យប្រពៃណីនានា ហើយបើកទូ​លាយ​ទៅ​វិស័យ​មាន​សក្ដានុភាពផ្សេងៗទៀត។ យើងខ្ញុំបានឯកភាពថា កិច្ចសហប្រតិបតិ្ត​ការ​ក្នុង​ក្រប​ខ័ណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​លើ​វិស័យ​បន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក ក៏ដូច​ជាក្រប​ខ័ណ្ឌ​ដៃគូ​យុទ្ធ​សាស្ត្រ​អំពី​កសិកម្ម​និងសន្តិសុខស្បៀងអាហារ គឺមានតួនាទីសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំនិង​លោក​នាយក​រដ្ឋមន្រ្តីហូឡង់បានឯកភាពថា ​រាល់វិស័យទាំងនេះ​នឹងបន្តជា​សសរទ្រុង​នៃទំនាក់​ទំនងភាព​ជាដៃគូគ្រប់​ជ្រុងជ្រោយ​ រវាងវៀតណាមនិងហូឡង់”។

 
 នាយករដ្ឋមន្រ្តីទាំងពីររូបចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ (រូបថត៖ chinhphu.vn) 
 

ចំណែក​ឯនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte វិញ បានអះអាងថា ការ​លើក​កម្រិត​ទំនាក់​ទំនង​ទ្វេភា​គី​ឡើង​ភាពជា​ដៃគូគ្រប់ជ្រុងជ្រោយនេះ នឹងបើ​កជំពូក​ថ្មីមួយ​ក្នុងទំនាក់​ទំនង​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ពីរ​។ “ហូឡង់និងវៀតណាម​មានលក្ខណៈស្រដៀងគ្នាជាច្រើ​ន។ ប្រទេស​ទាំងពីរ​សុទ្ធតែស្ថិ​ត​នៅទីតាំង​យុទ្ធសាស្ត្រ​នៃទ្វីបទាំង​ពីរ ហើយក៏មានតំបន់វាល​ទំនាបដូចគ្នាដែរ។ ប្រ​ទេសយើង​ទាំងពីរ​មាន​ខឿន​កសិកម្ម​ដ៏រឹង​មាំដោយដើ​រតួនាទីស្នូលក្នុងការនាំចេញ។ នោះគឺ​ជាមូលដ្ឋាន​គ្រឹះរួមក្នុង​ទំនាក់ទំនង​សហប្រតិប​តិ្តការ​រវាងភា​គីទាំងពី​រ។ នោះក៏ជាមូលហេតុ​ដែលយើងបាន​បង្កើតកិច្ច​ព្រមព្រៀង​សម្រាប់​ភាព​ជាដៃគូយុទ្ធសាស្ត្រ​ក្នុងវិស័យ​បន្សាំទៅនឹង​បម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រង​ទឹក ក៏ដូចជាទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​អំពីកសិកម្ម​ដោយចីរភាពនិង​សន្តិសុខស្បៀងអាហារ ផងដែរ”។
 
នាយក​រដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានសង្កត់ធ្ងន់ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​ពង្រីក​ឧត្តម​ភាព​និង​មូលដ្ឋាន​គ្រឹះនៃកិច្ច​សហប្រតិបតិ្តការដ៏ល្អប្រសើរ​ ព្រមទាំងជំរុញ​កិច្ចសហប្រតិ​បតិ្តការ​ដើម្បី​អភិវឌ្ឍ​តំបន់​វាល​សណ្ដទន្លេ​ Cuu Long ប្រកបដោយចីរភាព​ ផងដែ​រ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top