• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៖ ថ្វីបើផ្លូវនៅឆ្ងាយ ប៉ុន្តែចិត្តនៅជិតបង្កើយ


 លោកប្រធានកូរ៉េខាងជើង សាកល្បងជាមួយឧបករណ៍តន្ត្រីវៀតណាម

 នាល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​អញ្ជើញ​រៀប​ចំពិ​ធីជប់លៀងដ៏មហោឡារិកជូនចំពោះប្រធានគណ​បក្សពលកម្មកូរ៉េខាងជើង និងជាប្រ​ធាន​គណៈ​កម្មា​ធិការ​ជាតិ​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា​និតកូរ៉េ លោក Kim Jong-un និង​គណៈប្រតិ​ភូជាន់​ខ្ពស់​នៃ​បក្ស​​និងរដ្ឋ កូរ៉េខាងជើងក្នុងឱកាសនៃដំណើរទ​ស្សនកិច្ចជាផ្លូវការនៅវៀត​ណាម។

អញ្ជើញ​ថ្លែងក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍​យ៉ាងកក់​ក្តៅចំ​ពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូងរប​ស់លោកប្រធាន Kim Jong-un  និងគណៈប្រ​​តិភូ ក្រោយរយៈពេល ៥៥ ឆ្នាំ គឺជាការគូ​សសញ្ញា​សំខាន់ថ្មី​មួយក្នុង​ប្រវត្តិសាស្រ្ត​នៃទំនាក់​ទំនងរវាង​ភាគីទាំង​ពីរ ដែលបានបង្ហាញពីគោលជំហររបស់​បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើង ​ដោយផ្តោត​ការយក​ចិត្តទុកដាក់​យ៉ាងសំ​ខាន់ចំពោះចំណងមិត្តភាពជាប្រពៃណីជាមួយវៀត​​ណាម។


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកប្រធានកូរ៉េខាងជើងលោក Kim Jong-un នៅក្នុងពិធីជប់លៀង  
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏បានចាត់ទុកផងដែរថា ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​លើក​នេះរបស់លោកប្រធាន​ Kim Jong-un កាន់តែមានអត្ថ​ន័យ ខណៈដែលប្រទេស​ទាំង​ពីរ កំពុង​ឆ្ពោះទៅរំលឹក​ខួប​លើកទី៧០ នៃទិវាបង្កើតទំនាក់ទំន​ងការទូត នាខែមករាឆ្នាំ២០២០ខា​ង​មុខ។ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ ​ “ចំណងមិត្តភាពជា​ប្រពៃ ណីរវាង​បក្ស​ទាំង​ពីរ រដ្ឋទាំងពីរនិងប្រជាជនទាំង​ពីរ ដោយលោកប្រធានហូជីមិញនិងលោក​ប្រធាន​ Kim Il-sung កសាង​ឡើងនិងពូនជ្រុំ ដែលបានឆ្លងកាត់ការលំបាកជា​ច្រើន ត្រូវបាន​ថ្នាក់ដឹក​នាំគ្រប់​ជំនាន់​និង​ប្រជាជន​នៃប្រទេសទាំងពីរពង្រឹងនិងពង្រីកដោយ​ឥតឈប់ឈរ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាម​លើកនេះរបស់លោកប្រធាន Kim Jong-un ជាមួយ​នឹងការយក​ចិត្តទុក​ដាក់​របស់ថ្នាក់​ដឹកនាំ​និង​ប្រជាជន​នៃប្រទេសទាំងពីរ យើងមានមូលដ្ឋានពេញលេញដើម្បីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំ​នង​មិត្ត​ភាព​ជាប្រពៃណី​យ៉ាងល្អប្រសើរនោះ នឹងបន្តបានថែរក្សានិងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភា​ព កិច្ចសហប្រតិ បត្តិការនិង​ការអភិវឌ្ឍ​ក្នុងតំបន់​និងលើពិភពលោក”។

ចំណែកលោកប្រធាន Kim Jong-un បានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ​Nguyen Phu Trong ដែលបាន​ទទួល​បដិសញ្ឋារ​កិច្ចយ៉ាង​កក់ក្តៅចំ​ពោះលោក​ប្រធានផ្ទាល់​និង​គណៈប្រតិភូ​អមដំណើរ ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិ​ច្ចនៅវៀតណាមលើកនេះ ក្នុងគោលបំណង បន្តត​ភា្ជប់ចំណង​មិត្តភាពជាប្រពៃណីកូរ៉េខាងជើង-​វៀតណាម ក៏ដូចជាអភិវឌ្ឍន៍ទំនាក់​ទំនងមិត្ត ភាពរវាង​ប្រទេស​ទាំងពីរ​ឡើង​កម្ពស់ថ្មី សមស្របជាមួយនឹងតម្រូវ​ការសម័យកាល ក្នុ​ងបរិបទ​នៃការប្រែ​ប្រួលនយោបាយ​របស់ពិភពលោក​។ លោកប្រធាន Kim Jong-un បានអះអា​ងនូវគោលជំហរដ៏រឹងមាំ ​របស់បក្ស រដ្ឋនិងប្រជាពល​រដ្ឋកូរ៉េខាង​ជើងគឺបន្តទទួល​មរតកនិង​អភិវឌ្ឍទំនាក់​ទំនងមិត្តភាព​និងកិច្ច​សហប្រតិបត្តិការ​រវាង​បក្សទាំងពីរ​និងរដ្ឋទាំងពីរ ព្រមទាំងជឿជាក់​ថា ដំណើរទស្សនកិច្ចនេះនឹងជារបត់ដ៏​សំខាន់មួយ​ក្នុងការ​បើកទំព័រ​ថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្ត​ភាពកូរ៉េខាងជើង - វៀតណាមផងដែ​រ៕ ​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top