• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សាធារណរដ្ឋឆែក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ លើការជំរុញទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណី ក្នុងនោះសាធារណៈរដ្ឋឆែកជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពនៅអឺរ៉ុបកណ្តាល។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN)  
 

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនារសៀលថ្ងៃទី ១៥ កក្កដា រវាងរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេស ឆែកលោក Jan Lipavsky ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងសំខាន់លើវិស័យដែលភាគីទាំងពីរមានសក្តានុភាព ព្រមទាំងលើកទឹកចិត្ត និងបង្កើតលក្ខណៈងាយស្រួលសម្រាប់គម្រោងវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ លើការជំរុញទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណី ក្នុងនោះសាធារណៈរដ្ឋឆែកជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពនៅអឺរ៉ុបកណ្តាល; ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងការបរទេសឆែក ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ វៀតណាមនៅសាធារណរដ្ឋឆែក ដើម្បីស្ថិរភាពជីវភាព ការសិក្សា និងអាជីវកម្ម។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Jan Lipavsky បានសង្កត់ធ្ងន់ថា សាធារណៈរដ្ឋឆែកចាត់ទុកវៀតណាមជាដៃគូអាទិភាពផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលឆែកតែងតែគាំទ្រការពង្រឹងទំនាក់ទំនងរវាងវៀតណាម និង EU។ ក្នុងនាមជាប្រធានប្តូរវែននៃក្រុមប្រឹក្សា EU សម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ សាធារណៈរដ្ឋឆែកនឹងជំរុញទីភ្នាក់ងារពាក់ព័ន្ធរបស់ EU ពិចារណាលើសំណើរបស់វៀតណាមសម្រាប់ការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាមៗ ក៏ដូចជាជម្រុញឲ្យបណ្តាប្រទេសសមាជិក EU បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ឲ្យបានឆាប់ៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top