• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - សមាជិកសកម្ម និងម្ចាស់ការនៃវេទិកាពហុភាគីនៃអង្គការសហប្រជាជាតិ

ការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់វៀតណាមគឺមានគោលបំណងរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងការងាររួម និងអាទិភាពធំៗរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ; រួមចំណែកទៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ។
វៀតណាមស្រឡាញ់សន្តិភាព ជាសមាជិកដែលមានទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្ម ម និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ។ រូបថត៖ baochinhphu.vn

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កំពុងចូលរួមសម័យ ពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែល ប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ គួបផ្សំសកម្មភាពពាក់ព័ន្ធផ្សេងទៀត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបញ្ជូនសារស្ដីពីប្រទេសវៀតណាមស្រឡាញ់សន្តិភាព ហើយជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ សកម្ម ម្ចាស់ការ និងប្រសិទ្ធភាពទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ។ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីក្នុងឱកាសរំលឹកខួបលើកទី ៤៦ វៀតណាមជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧ - ២០ កញ្ញា ២០២៣) បង្ហាញពីការប្តេជ្ញាចិត្ត និងការតាំងចិត្តយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយរាល់បញ្ហាប្រឈមលើសកលលោក។

សប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៦ កញ្ញាបានប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ យថាទស្សន៍សេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ការប្រែប្រួលអាកាសធាតុដែល ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក។ បញ្ហាទាំងនេះគឺជាបញ្ហាសាកល្បងរួមចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ពិភពលោក ដែលច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយដោយខ្លួនឯងបានឡើយ។

ដោយប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សាមគ្គីភាពសកល៖ ការបង្កើនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប" សប្តាហ៍ជាន់ខ្ពស់ឆ្នាំនេះគឺជាឱកាសសម្រាប់ប្រទេសនានាអះអាងឡើងវិញនូវសាមគ្គីភាពអន្តរជាតិ និងការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ក្នុងនោះអង្គការសហប្រជាជាតិដើរតួជាស្នូល ព្រមទាំងចែករំលែកគំនិតផ្ដូចផ្ដើម និងបទពិសោធន៍ កំណត់រូបរាងចក្ខុវិស័យ និងយុទ្ធសាស្ត្ររយៈពេលវែង និងស្វែងរកដំណោះស្រាយសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

វៀតណាមបន្តសញ្ញាសម្គាល់ប្រកបដោយជោគជ័យនៅអង្គការសហប្រជាជាតិ

វៀតណាមបានចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបរិបទដែលកាលពីឆ្នាំមុន វៀតណាមបានបន្តពង្រីកតួនាទីរបស់ខ្លួន ហើយបានរួមវិភាគទានជាច្រើនទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ក្នុងនោះលេចធ្លោគឺទទួលតំណែងជាអនុប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ ប្រកបដោយជោគជ័យ។

វៀតណាមបានចូលរួមយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ហើយរួមចំណែកជំរុញមហាសន្និបាតតាមរយៈរបៀបវារៈប្រកបដោយបរិយាប័ន្នលើគ្រប់ទិដ្ឋភាពនៃជីវភាពអន្តរជាតិ ចូលរួមយ៉ាងពេញលេញក្នុងដំណើរការលើកសំណើរ និងកំណត់សេចក្តីសម្រេចចិត្តសំខាន់ៗរបស់ពិភពលោក។ ជាពិសេសវៀតណាមបានដឹកនាំមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សា និងអនុម័តសេចក្តីសម្រេចចិត្ត ដោយសំណូមពរឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តល់យោបល់លើបញ្ហាបម្រែបម្រួលអាកាសធាតុ និងសេចក្តីសម្រេចចិត្តផ្សេងៗទៀតស្ដីពីការរៀបចំសម័យប្រជុំជាន់ខ្ពស់ស្ដីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាលសកល ជំងឺរបេង ជំរុញរាល់ខ្លឹមសារពិភាក្សានៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្ដីពីទឹក។

ការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់វៀតណាមគឺមានគោលបំណងរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងការងាររួម និងអាទិភាពធំៗរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ; រួមចំណែកទៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ។ វៀតណាមបានម្ចាស់ការលើកគំនិតផ្តួចផ្តើម និងដំណោះស្រាយ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ លើកកម្ពស់កិច្ចសន្ទនាក្នុងន័យស្ថាបនា ដើម្បីបញ្រួញការខ្វែងគំនិតគ្នា បង្កើតការស្រុះចិត្តគំនិតគ្នា និងសម្លេងរួមរវាងបណ្ដាប្រទេស។

បញ្ជាក់ពីការសន្យា និងការប្តេជ្ញាចិត្តរួមជាមួយអង្គការសហប្រជាជាតិអនុវត្តន៍គោលដៅននា

បន្តសញ្ញាសម្គាល់ និងលទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងវេទិកាពហុភាគីនៃអង្គការសហប្រជាជាតិនោះ ការដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ អញ្ជើញថ្លែងនៅចំពោះមុខមហាសន្និបាតទាំងមូល ព្រមទាំងកិច្ចប្រជុំពហុភាគីជាន់ខ្ពស់ដ៏សំខាន់ៗ រួមជាមួយសកម្មភាពផ្លាស់ប្ដូរ និងជួបប្រាស្រ័យគឺមានអត្ថន័យដ៏សំខាន់ពិសេស។

ដូច្នេះ វៀតណាមបានអះអាងនូវទស្សនៈឥតងាករេរបស់ខ្លួន ពោលគឺយកមនុស្សជាស្នូល ជាកម្លាំងចលកររបស់សេចក្ដីសម្រេចចិត្ត ហើយនេះក៏ជាគោលការណ៍តម្រង់ទិសដៅ ដែលអង្គការសហប្រជាជាតិតែងតែខិតខំប្រឹងប្រេងប្រកាន់ខ្ជាប់។ ក្នុងបរិបទនៃការថយចុះការជឿទុកចិត្តរវាងប្រទេសនានា ហើយកិច្ចសហប្រតិបត្តិការពហុភាគីកំពុងប្រឈមមុខនិងឧបសគ្គជាច្រើន វៀតណាមអះអាងឡើងវិញនូវការអនុវត្តយ៉ាងសកម្មការប្តេជ្ញាចិត្តអន្តរជាតិ ហើយត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកលើគ្រប់វិស័យ។ ជាក់ស្តែង វៀតណាមបាននិងកំពុងពង្រីកវិសាលភាពនៃការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកទប់ស្កាត់ជម្លោះ កសាងសន្តិភាពនៅតំបន់ក្តៅគគុកនៅអាហ្វ្រិក ព្រមទាំងផ្លាស់ប្តូរថាមពលយ៉ាងសកម្ម ខិតខំសប្រឹងប្រែងសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ អនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោរពច្បាប់អន្តរជាតិ។

ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមសកម្មភាពនានាក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ចំនឹងឱកាសរំលឹកខួបលើកទី ៤៦ វៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ គឺមានអត្ថន័យពិសេសសម្រាប់វៀតណាម បង្ហាញពីការប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការចែករំលែក បទពិសោធន៍ មិនត្រឹមតែក្នុងការតស៊ូដើម្បីឯករាជ្យភាព និងគោលការណ៍ច្បាប់អន្តរជាតិ ក្នុងការស្ថាបនាឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយបរិយាប័នប៉ុណ្ណោះទេ ថែមទាំង ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍រាល់គោលដៅរួមសកលទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកការរត់ប្រណាំg ម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤។ អត្តពលិកជាង ១៨.០០០ នាក់ រួមទាំងអត្តពលិកអន្តរជាតិជិត ១.៣០០ នាក់មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Top