• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ម៉ូសំប៊ិកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋម៉ូសំប៊ិក នារសៀលថ្ងៃទី ១២ ខែកញ្ញា - ម៉ោងក្នុងស្រុក នៅរដ្ឋធានី Maputo អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMOO) និងជាប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Nyusi។
 
 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMOO) និងជាប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Nyusi (រូបថត៖ VNA)

នាពេលខាងមុខ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបជាន់ខ្ពស់នៅកាណាល់បក្ស រដ្ឋ និងជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ លោកប្រធានាធិបតីម៉ូសំប៊ិក បានអះអាងពីការបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាម វិនិយោគ និងធ្វើអាជីវកម្មលើវិស័យដូចជា ទូរគមនាគមន៍ និងធ្វើអាជីវកម្មរ៉ែ។ ក្នុងពេលនោះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍វារីវប្បធកម្ម កែច្នៃកសិផល និងជលផល។ ស្ដីពីវិស័យអប់រំ-បណ្ដុះបណ្ដាល និងសុខាភិបាល លោកប្រធានាធិបតី Filipe Nyusi បានស្នើឱ្យវៀតណាមសិក្សាស្រាវជ្រាវបើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅ ម៉ូសំប៊ិក និងចាត់បញ្ជូនអ្នកជំនាញសុខាភិបាលទៅកាន់ម៉ូសំប៊ិក។

នាថ្ងៃដដែល ក្នុងជំនួបជាមួយអគ្គលេខាធិការបក្សរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMO) លោក Roque Silva ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបន្តអនុវត្តន៍លទ្ធផលនៃកិច្ចពិភាក្សាតាមអនឡាញរវាងអគ្គលេខាបក្សលោក Nguyen Phu Trong ជាមួយប្រធានាធិបតី និងជាប្រធានគណៈបក្ស FRELIMO នាខែមិថុនាឆ្នាំមុន ជំរុញខ្លាំងការផ្លាស់ប្តូរបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាលរវាងសាលាគណៈបក្សកណ្ដាល FRELIMO និងវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មីរវាងបក្សម្មុយនិស្ត វៀតណាម និងគណបក្ស FRELIMO។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាធិការបក្សរណសិរ្សរំដោះ ម៉ូសំប៊ិក (FRELIMO) លោក Roque Silva (រូបថត៖ VNA)

នាថ្ងៃដដែល អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperança Bias។ ថ្នាក់ដឹកនាំទាំងពីរមានគោលបំណងចង់នាំទំនាក់ទំនងសភាក្លាយទៅជាកាណាល់ដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។ ជាក់ស្ដែង ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកតួនាទីរបស់រដ្ឋសភាក្នុងការឃ្លាំមើល និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភា ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តន៍ “អនុស្សរណៈនៃការយោគយល់គ្នា”រវាងរដ្ឋសភាម៉ូសំប៊ិក និងវៀតណាម ប្រកបដោយមានប្រសិទ្ធភាពជាក់ស្ដែង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាលោកស្រី Esperança Bias កាលពីខែមិថុនាកន្លងទៅ។

នាថ្ងៃដដែល អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ ជន​វៀតណាមនៅម៉ូសំប៊ិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top