លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបញ្ចប់ការចរចា ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) ប្រកបដោយតុល្យភាព និងផលប្រយោជន៍ទៅវិញទៅមកក្នុង ពេលឆាប់ៗនេះ; បង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តសហគ្រាសនៃ ប្រទេសទាំងពីរសហប្រតិបត្តិការ និងវិនិយោគ; ស្រាវជ្រាវ និងពិចារណាកាត់បន្ថយពន្ធ លើផលិតផលមួយចំនួនដើម្បីលើកកម្ពស់ប្រៀបខ្លាំងនៃសេដ្ឋកិច្ចទាំងពីរដែលអាច បំពេញបន្ថែមគ្នាទៅវិញទៅមក; ឆាប់សម្រេចគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិ ការលើវិស័យថាមពលប្រេងឧស្ម័ន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សា ហកម្មម្ហូបអាហារហាឡាល់ ជំរុញការនាំចេញផលិតផលហាឡាល់ កសិផល ជលផល បន្លែនិងផ្លែឈើស្រស់ អាហារកែច្នៃ... ពីវៀតណាមទៅកាន់ UAE និងតំបន់មជ្ឈិមបូព៌ា; ស្នើឲ្យ UAE គាំទ្រការសាងសង់ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង ហូជីមិញ; លើកទឹកចិត្តការវិនិយោគរបស់ UAE ចូលមកវិស័យផ្សេងទៀត។
រីឯខ្លួនវិញ លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានយល់ព្រម ជាមួយនឹងគំនិតដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលបានលើកឡើងដោយ លោកនាយករដ្ឋមន្ត្រីវៀតណាម ហើយអះអាងថា អេមីរ៉ាតអារ៉ាប់រួមមានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសហគ្រាសដើម្បីផលិតនិងកែច្នៃអាហារហាឡាល់នៅវៀតណាម។ UAE ក៏នឹងបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការធុរកិច្ចជាមួយ វៀតណាមផងដែរ៕







