• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង EU ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ


 ទិដ្ឋភាពនៃជំនួប (រូបថត៖ qdnd.vn)
 

នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋ​មន្រ្តីក្រ​សួង​ការ​ពារជាតិវៀតណាមបានជួបពិភាក្សាការងារជាមួយលោកស្រី Axelle Nicaise ឧបទូត​នៃ​ក្រុម​បេសក​កម្ម​ សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។
 
អញ្ជើញ​ថ្លែងនៅក្នុងជំនូបនេះ លោកស្រី Axelle Nicaise បានផ្ដល់សច្ចាប័នលើ កិច្ច​ព្រម​ព្រៀង​រវាង​វៀត​ណាម​និង​ EU​ ស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមទៅក្នុងបណ្ដាសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ។ លើស​ពីនេះទៅទៀត EU បានបញ្ជូនអ្នកជំនាញមួយរូប ផ្នែករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ទៅកាន់​នាយករដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីជួយឧបត្ថម្ភ​បណ្ដាកម្ម​វិធីសហប្រតិ​បត្តិការ រវាង​ភាគីទាំង​ពីរ​នាពេល​ខាងមុខ។
 
ជាការឆ្លើយ​តប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែង​អំណរ​គុណ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់ EU នារយៈពេលកន្លងទៅ ព្រមទាំងបានឲ្យដឹងថា៖ វៀតណាមនឹងផ្ដល់សច្ចា ប័នលើ កិច្ច​ព្រម​ព្រៀង ​FPA នារយៈពេលខាងមុខ។ ដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវបញ្ចប់ការត្រៀមរៀបចំ ដើម្បី​ពិភាក្សា​​អំពីបណ្ដាផែនការជាក់ស្ដែង សំដៅអនុវត្តកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯក ភាពគ្នា។ លោក​អនុរដ្ឋ​មន្ត្រីក៏បានស្នើឲ្យ EU ពិចារណាបន្តជួយបណ្ដុះបណ្ដាលដល់នាយទាហានវៀតណាម ក្នុងការចូល​រួម​សកម្ម​ភាព​រក្សាសន្តិភាព នៃអង្គការសហប្រជាជាតិផង​ដែរ៕​

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top