នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ លោក
To
Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាម
និងឥណ្ឌូនេស៊ីបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ
តាមរយៈកិច្ចព្រមព្រៀងនានាដូចជា៖ កិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន; អនុស្សរណៈនៃការ យោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម;
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
សារធាតុចិត្តសាស្ត្រ។ល។
ដើម្បីជំរុញ
និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រសួងនគរបាលវៀតណាម និងនគរបាលជាតិឥណ្ឌូនេស៊ី
(INP)
លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹក
នាំជាន់ខ្ពស់ រក្សាយន្តការសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងនគរបាល
វៀតណាម និង INP តាមយន្តការប្តូរវែនប្រចាំឆ្នាំ
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា
រវាងប្រទេសទាំងពីរ និងសហប្រតិបត្តិការដើម្បីទប់ស្កាត់បុគ្គល
ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់សន្តិសុខ
និងសណ្តាប់ធ្នាប់របស់ប្រទេសម្ខាងទៀត៕