• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអ៊ីស្រាអែល បញ្ចប់ការចរចា FTA

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល Nir Barkat នាថ្ងៃទី ២ មេសា លោករដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា វៀតណាម និងអ៊ីស្រាអែលនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើននៅពេលដែល អាទិភាព និងគុណសម្បត្តិពី VIFTA ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរបានយល់ព្រមលើសេចក្តីប្រកាសស្តីពីការបញ្ចប់ចរចា FTA វៀតណាម-អ៊ីស្រាអែល។ រូបថត៖ VNA 

នាថ្ងៃទី ២ មេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ទៅកាន់អ៊ីស្រាអែល វៀតណាមនិងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបញ្ចប់ការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែល (VIFTA) បន្ទាប់ពីរយៈពេល ៧ ឆ្នាំជាមួយការចរចាចំនួន១២លើក បង្កើតមូលដ្ឋាន អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅឆ្នាំនេះ សំដៅប្រារព្ធខួបលើកទី៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល Nir Barkat នាថ្ងៃទី ២ មេសា លោករដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា វៀតណាម និងអ៊ីស្រាអែលនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើននៅពេលដែល អាទិភាព និងគុណសម្បត្តិពី VIFTA ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងផ្លាស់ប្តូរគណៈប្រតិភូរវាងក្រសួង ស្ថាប័ន សាខា សមាគមឧស្សាហកម្ម សហគ្រាសជាដើម ដើម្បីរួមគ្នាស្វែងរក និងជំរុញកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យផលិតកម្ម ឧស្សាហកម្ម   ជាមួយនឹងការអនុវត្តបច្ចេកវិទ្យាខ្ពស់ ... ការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Nir Barkat បានឯកភាពបន្តជំរុញរាល់កម្មវិធីពន្លឿនពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអ៊ីស្រាអែល និងវៀតណាមក្នុងវិស័យធុរកិច្ច និងវិនិយោគ ហើយអាចទាញយកប្រយោជន៍ពីរាល់កិច្ចសន្យារបស់ VIFTA ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top